Thursday, January 27, 2022
Homeព័ត៌មានសិល្បៈស្រី​ស្អាត វ៉ា​ន់ នី​ឡា វិល​មក​វិញ​ហើយ ក្រោយ​ធ្លាប់​គិត​បោះបង់​អាជីព​ចម្រៀង​ចោល

ស្រី​ស្អាត វ៉ា​ន់ នី​ឡា វិល​មក​វិញ​ហើយ ក្រោយ​ធ្លាប់​គិត​បោះបង់​អាជីព​ចម្រៀង​ចោល

~

~

~

នៅ​ទីបំផុត តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​សម្រេច​វិល​មក​រក​អាជីព​សិល្បៈ​ចម្រៀង​របស់​ខ្លួន​ឡើង​វិញ​ហើយ ក្រោយ​សម្ងំ​អស់​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាមួយនឹង​កាល​វិល​មក​វិញ​នេះ វ៉ា​ន់ នី​ឡា បាន​បង្ហើប​ថា នាង​ធ្លាប់​គិត​ពី​ការ​បោះបង់​ចោល​អាជីព​សិល្បៈ​ចម្រៀង​នេះ​ចោល ក្រោយ​ពេល​ដែល​នាង​បាន​ជួប​រឿងអាស្រូវ​យ៉ាង​អាម៉ាស់​កាលពី​ពេល​កន្លង​ទៅ​។
យ៉ាងណា មូលហេតុ​ចម្បង​ដែល​បាន​ធ្វើ​អោយ​ស្រី​ស្អាត វ៉ា​ន់ នី​ឡា សម្រេចចិត្ត​វិល​វិញ​នា​ពេល​នេះ ដោយសារ​តែ​នាង​សម្លឹង​ឃើញ​ពី​ការ​គាំទ្រ​របស់​ទស្សនិកជន​ចំពោះ​រូប​នាង​នៅ​តែ​មាន​សន្ទុះ​ច្រើន​គួរសម​។ជាមួយនឹង​ការ​បង្ហោះ​ចំណង​បទ​ចម្រៀង​ថ្មី​របស់​នាង​ដែល​មាន​ចំណងជើង​ថា «​មិន​ចង់​ខូចចិត្ត​ដដែល​ៗ» តារាចម្រៀង​នាង វ៉ា​ន់ នី​ឡា បាន​ភ្ជាប់​ជាមួយនឹង​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ខ្ញុំ​ធ្លាប់​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ចង់​ចាក​ចេញពី​កន្លែង​នេះ ខ្ញុំ​ចង់​ចាក​ចេញពី​កន្លែង​ដែល​ធ្លាប់​មាន​គេ​ស្គាល់​ខ្ញុំ​ថា​ជា «​វ៉ា​ន់​នី​ឡា​» ។

~

~

~

នាង​ថា ហេតុ​អី​បានជា​ខ្ញុំ​មើល​ស្រាល​សេចក្តី​ស្រលាញ់​របស់​អ្នក​ទាំងអស់​គ្នា​យ៉ាងនេះ? ហេតុ អី​ក៏​ខ្ញុំ​មានគំនិត​ចង់​បោះបង់​អ្នក​ទាំង​អស់​គ្នា ទាំង​ដែល​អ្នក​កំពុង​តែ​រង់ចាំ​អោយ​ខ្ញុំ​ត្រលប់​មក​វិញ? ខ្ញុំ​អាត្មា​និយម​ណាស់ តែងតែ​គិត​ថា​គេ​ស្អប់ ថ្ងៃនេះ​ទើប​ខ្ញុំ​ដឹង​ថា ការ​គិត​យល់​ច្រ​លំ​ថា​គេ​ឈប់​ចូល​ចិត្ត​ខ្លួន គឺ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ពិត​។

~

~

~

យ៉ាងណា​នាង ថា អរគុណ​បំផុត​ដែល​មិន​ដែល​ចាប់ទោស​ពៃរ៍ អរគុណ​ដែល​មិន​ធ្លាប់​ស្អប់​ខ្ញុំ​។ ពី​នាង​ខ្ញុំ​វ៉ា​ន់​នី​ឡា បទ​ថ្មី​ដំបូង​បំផុត​សម្រាប់​អ្នកគាំទ្រ​ស្វាគមន៍​ឆ្នាំ​២០២២​នេះ «​មិន​ចង់​ខូចចិត្ត​ដដែល​ៗ»​។

~

~

~

ជា​ការ​កត់សម្គាល់ បទ​ចម្រៀង​ថ្មី​របស់​ស្រី​ស្អាត វ៉ា​ន់ នី​ឡា បាន​ចេញ​នា​ពេល​នេះ គឺ​មិន​ស្ថិត​ក្នុង​ផលិតកម្ម Pleng Recourd ដែល​ជា​ផលិតកម្ម​ចាស់​របស់​នាង​ឡើយ ពោល​គឺ​ផលិតកម្ម​នោះ​គឺ​បាន​ដាក់​ឈ្មោះ​របស់​នាង​តែ​ម្តង​។

គួរ​បញ្ជាក់​ថា កន្លង​មក លោក សុខ ជំនោរ ដែល​ជា​បងប្រុស​បង្កើត​របស់ វ៉ា​ន់ នី​ឡា ធ្លាប់​បាន​លើក​ឡើង​ថា ប្អូនស្រី​របស់​លោក​នឹង​វិល​មក​កាន់​អាជីព​ចម្រៀង​ឡើង​វិញ​នា​អំឡុង​ពេល​ណាមួយ ខណៈ​ពេល​រូប​លោក​ក៏​បាន​ត្រៀម​បទ​ថ្មី​សម្រាប់ វ៉ា​ន់ នី​ឡា រួច​ហើយ​ដែរ​។

~

~

លោក​បញ្ជាក់​ថា ការ​វិល​មក​កាន់​អាជីព​សិល្បៈ​ជា​ថ្មី​របស់ វ៉ា​ន់ នី​ឡា គឺ​មិន​ស្ថិត​នៅ​ក្នុង​ផលិតកម្ម​ចាស់​របស់​នាង​ឡើយ ពោល​គឺជា​ផលិតកម្ម​ផ្ទាល់ខ្លួន​តែ​ម្តង​។ ទោះជា​យ៉ាងណា មហាជន​រំពឹង​ថា តាម​រយៈ​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ជា​ថ្មី​របស់​នាង វ៉ា​ន់ នី​ឡា នា​ពេល​នេះ នាង​នឹង​នៅ​តែ​អាច​ឆក់​យក​ការ​គាំទ្រ​ពី​ទស្សនិកជន​ដដែល បើ​ទោះបីជា​នាង​បាន​បាត់​មុខ​អស់​ជា​ច្រើន​ឆ្នាំ ក្រោយ​រង​នូវ​រឿងរ៉ាវ​ដ៏​អាស្រូវ​នោះ​ក៏​ដោយ​៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments