Thursday, January 27, 2022
Homeព័ត៌មានសិល្បៈមិនអាចរៀបការជាមួយ​លោក​សក្កដា ជាដាច់ខាតព្រោះតែ...

មិនអាចរៀបការជាមួយ​លោក​សក្កដា ជាដាច់ខាតព្រោះតែ…

~

~

~

ពេជ្រ សោភា ដែលធ្លាប់អះអាងថាបានលុបចោលគម្រោងរៀបការជាមួយលោកឆឹម សក្កដា ដល់ទៅ៣លើកមក​ហើយ​ព្រោះតែកូវីដនោះ​ធ្លាប់លេចឭថាតារាវ័យ៣៧ឆ្នាំតែសម្រស់​នៅតែខ្ញង់ក្មេងជាងវ័យរូបនេះនឹងគ្រង​ឈុតកូនក្រមុំជាលើក​ទី២នៅឆ្នាំ២០២២នេះហើយ។រឿងនេះធ្វើឲ្យអ្នកគាំទ្រសោភា ជាច្រើនទន្ទឹងរងចាំព្រោះថាពេលនេះតារាជ្រើសតារា​ជាប្ដី​ប្រពន្ធ​​បាន​១គូទៀតហើយ។ប៉ុន្ដែគូឲ្យស្ដាយដំណឹងនោះត្រូវ​បានរំសាយទៅវិញអស់ព្រោះតែ​មនុស្ស​ជំនិតរបស់សោភា បានប្រាប់អ្នក​យកព័តមានយើងកាលពីពេលថ្មីៗនេះថារឿងសោភា រៀប​ការ​ជាមួយលោកសក្កដា មិនអាចទៅរួចជាដាច់ខាត ឬទាល់តែសេះ​ដុះស្នែងទើបបានឃើញ​ពួក​គេទាំង២ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់កើត។ប្រភពនោះបានឲ្យដឹងថាសោភា និង​សក្កដា ដែល​​​ត្រូវ​បានគេលើកឡើងថានាំគ្នាទៅថតPre-Wedding នោះតាមពិតពួកគេថត​សម្អាង​ការឲ្យហាង១ មិនមែនថត​តាំងរោង​ការផ្ទាល់ខ្លួននោះទេ។ជំនួយការរបស់ពេជ្រ សោភា រូបនោះបន្ថែមថានោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ព្រោះការពិត​សោភា​-សក្កដា រាប់អានគ្នា​ដូចជា​ពួកម៉ាកអីចឹង …។

~

~

~

ពេជ្រ សោភា មិនចង់និយាយរឿងស្នេហាឡើយក្នុងជំនួប​តាមទូរស័ព្ទកាលពីពេលថ្មីៗ​នេះ​។ប៉ុន្ដែកន្លងមកនាងធ្លាប់អះអាង​ច្បាស់ៗថាមិនចង់រៀបការជាលើកទី២នោះទេ ព្រោះ​សម្អាង​​ថា​នាង​ធ្លាប់ការរួចម្ដងហើយ។សោភា ថានៅឆ្នាំ២០២២នេះនាង​ផ្ដោតតែលើការងារ​សិល្បៈនិងបំពេញតួនាទី១ឆ្នាំពេញជាBAឲ្យផលិតផលរបស់លោកស្រីទ្រី ដាណា ។នាងថា​ស្នេហា​សូម​ធីបចោលមួយអន្លើសិនហើយ។

~

~

~

ពេជ្រ សោភា បានបង្ហាញភាពស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយលោកឆឹម សក្កដា រយៈពេលជាង៤ឆ្នាំមកហើយដូចជា​ពួកគេ​ធ្វើខួបកំណើតឲ្យគ្នាទៅវិញទៅមក,ញាំអាហារតែ២នាក់កណ្ដាលរាត្រីស្ងាត់ និប្រចណ្ឌគ្នារៀងៗខ្លួនជាដើម។ដោយឡែកលោក​សក្កដា ធ្លាប់​ប្រាប់​ថាលោកចង់ដឹកដៃសោភា រៀបការនៅឆ្នាំ២០២២ នេះដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាម ទាំង​ឡាយ ។ប៉ុន្ដែ​សោ​ភា វិញបែជាថាគ្រាន់តែឭដំណឹងនេះភ្លាម​នាងមានអារម្មណ៍ថា”ភ័យៗ”​។យ៉ាងណាអ្វីដែលចម្លែកគឺតារា​ហង្សមាសរូបនេះ​មិន​ត្រឹមតែគ្មានអារម្មណ៍រំភើបប៉ុនក្រចកដៃនោះទេ តែថែមទាំងមិនផ្ដល់ចម្លើយដល់​លោក​​សក្កដា ឡើយ។

~

~

~

ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយ​រយៈ​ពេលជាង៤ឆ្នាំមក​នេះនាងមិនធ្លាប់​បង្ហាញសញ្ញា​ស្អិតល្មូតជាមួយបុរសណាក្រៅពីលោក​សក្កដា ឡើយ។យ៉ាងណាការទម្លាយពីសំណាក់​មនុស្សជំនិតបំផុតរបស់​សោភា ថាតារាហង្ស​មាសរូប​នេះគ្មានផ្លូវធ្វើជាភរិយារបស់លោកសក្កដា ជាដាច់ខាតនេះប្រាកដជាធ្វើឲ្យបុរសៗ​មួយចំនួន​ដែល​លង់ស្នេហ៍អ្នកមេមម៉ាយស្រស់សោភា រូបនេះច្បាស់ជាប្រជែងគ្នាសុំស្អំ​របួស​បេះដូងនាងជាមិនខាន។តែចម្ងល់ដែលមហាជន​លើកឡើងនោះថាតើសោភា ដែលបង្ហើប​ថា​ចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”នោះនឹងជ្រើសស្វាមីថ្មីជា​តារាដូចគ្នា​ឬសេដ្ឋី?​ការលើក​ឡើង​បែបនេះដោយសារតែសោភា មានជម្រើសស្នេហ៍ច្រើនហើយពេលនេះនាងក្លាយ​ទៅជា​តារាដែលមាន​ជីវភាព​ធូធារ រស់នៅផ្ទះធំ និងជិះរថយន្ដថ្លៃៗមិនចាញ់តារានៅប្រទេសជិតខាង​នោះទេ ហេតុនេះហើយ​ប្រុសណា​ទៅមិនចង់ក្លាយ​ជាម្ចាស់ចិត្តនាង?

~

~

សូមបញ្ជាក់ថាពេជ្រ សោភា បានបំបែកឯកត្តកម្មតាមរយៈការធ្វើជាBA​របស់ផលិត​ផល​ទ្រី ដាណា ដោយចុះ​កុងត្រាតែ១ឆ្នាំ​ប៉ុណ្ណោះ តែនាងទទួលបានតម្លៃខ្លួនដល់ទៅ៣០ម៉ឺន​ដុល្លារ ខណៈការច្រៀងConcertsឲ្យក្រុមហ៊ុននេះស៊ីថ្លៃម្ដង៥ពាន់​ដុល្លារ​ឯណ្ណោះ។ការត្រូវបាន់​ធំនេះ​ធ្វើឲ្យសោភា ក្លាយទៅជាតារាដែលកាន់តែមានក្រេឌឺតខ្ពស់ថែម​ទៀតហើយគេជឿរថា​នាង​នឹង​ទិញរថយន្ដទំនើបម៉ាកRolls Royce ជិះបន្ថែមពីលើរថយន្ដដែលមានស្រាប់​ដូចជា​Porsche​, Bmw, Mercedes ,Audi និងRange Rover ជាមិនខាន។តែសោភា បែជាថានាងគ្មាន​គម្រោង​ជិះ​រថយន្ដ​លំដាប់សេដ្ឋីម៉ាកRolls Royce ឡើយ៕

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments