អីយ៉ាស់! កញ្ញា រតនៈ ពិសី ក្លាយ​ជា​តំណាង​​កម្ពុជា ទៅ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍ «Asean-China Concert» នៅ​ចិន!

0
39

(ភ្នំពេញ)៖ កញ្ញា រតនៈ ពិសី បច្ចុប្បន្នគេសង្កេតឃើញ តារាស្រីរូបនេះ ហាក់មានសន្ទុះខ្លាំងក្នុងការងារសិល្បៈ ជាពិសេសនោះនាង តែងតែក្ដាប់បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ជាញឹកញាប់។ យ៉ាងណាមិញ រតនៈពិសី ហាក់មាន សំណាងផ្ទួនៗ ខណៈមុននឹងឈានជើងទៅសម្ដែង នៅប្រទេសអូស្ត្រាលី រតនៈ ពិសី បានក្លាយជាតំណាង ប្រទេសកម្ពុជា ទៅច្រៀងក្នុងព្រឹត្តិការណ៍ «Asean_China Concert» នៅឯទីក្រុងណាននីងគ័ងស៊ី ប្រទេសចិន ដែលនឹងចេញដំណើរនៅថ្ងៃទី១៥ខែកញ្ញា ខាងមុខនេះ។

ក្នុងនោះ កញ្ញា រតនៈ ពិសី បានឲ្យដឹងថា «ក្នុងនាមនាងខ្ញុំជាតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្ម Top Music (Town) មានកិត្តិយសណាស់ ដែលបានចូលរួមសម្ដែងក្នុងកម្មវិធី អាស៊ានតំណាងប្រទេស នៅឯទីក្រុង ណានណីងគ័ងស៊ី (ប្រទេសចិន) នាងខ្ញុំនឹងចេញទៅនៅថ្ងៃទី១៥ នឹង ត្រឡប់មកវិញនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៩»។

នាងបានបន្ថែមទៀតថា «ចាបង! ខ្ញុំពិតជាមានមោទនភាព និងក្ដីសោមនស្សរីករាយ ដែលបានក្លាយ ជាតារាចម្រៀង តំណាងប្រទេសកម្ពុជា ចេញទៅចូលរួមសម្ដែង ក្នុងកម្មវិធីនៅឯប្រទេសចិន ហើយនេះក៏ជា មោទនភាពមួយ សម្រាប់ប្រទេសកម្ពុជាផងដែរ មុននឹងខ្ញុំចេញទៅសម្ដែង និងច្រៀងនៅក្នុងប្រទេសអូស្ត្រាលី រយៈពេល៣ខែ»។

LEAVE A REPLY

Please enter your comment!
Please enter your name here