ដើម្បីក្លាយជាអ្នកមានអ្នកគួរតែធ្វើតាមវិធីសាស្រ្តទាំងនេះ

0
29

ភាពមានបានមិនមែនកើតឡើងដោយចៃដន្យនោះទេ មានរឿងលំបាកៗជាច្រើនដែលនៅពីក្រោយខ្នងរបស់មនុស្សជោគជ័យជាច្រើនរូបដែលយើងមិនដែលបានដឹង។ ភាពចង់ក្លាយជាអ្នកមានបាន មានលុយច្រើន មានផ្ទះធំស្គឹមស្គៃ មានសុភមង្គលនរណាៗក៏ប្រាថ្នាចង់បានដែរក្នុងមួយជីវិតនេះ។ តើធ្វើម៉េចទើបនាំយើងម្នាក់ៗឲ្យដើរទៅលើផ្លូវអ្នកមានបាន? ចំណុចដែលអ្នកគួរជៀសវាងដើម្បីកែប្រែខ្លួនឯងជាមនុស្សចេះដឹងនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃអនាគត។

១. ហាមខ្ចិលជាដាច់ខាត់ បើអ្នកចង់មានបានអ្នកមិនត្រូវធ្វើជាមនុស្សខ្ចិលនោះទេ យើងឃើញហើយថាអ្នកមានគេពិតជារវល់នឹងការងាររបស់គេណាស់ក្នុងការគិតការធ្វើការងារអ្វីមួយឬមុខជំនួញមួយឲ្យជោគជ័យគេព្យាយាមខ្លាំងបំផុត។

២. កុំសន្សំលុយដើម្បីតែសន្សំ ការចេះសន្សំលុយវាជារឿងល្អ តែបើអ្នកសន្សំលុយដើម្បីគ្រាន់តែសន្សំវាមិនអាចធ្វើឲ្យអ្នកមានបាននោះទេបើអ្នកមិនយកលុយដែលអ្នករកបានទៅវិនិយោគដើម្បីឲ្យចំនេញប្រាក់បន្ថែម។ ការសន្សំដែលល្អហើយអ្នកមានតែងតែផ្តល់យោគបល់អ្នកគួរតែសន្សំក្នុងអចលនទ្រព្យ ដូចជាការទិញដី ទុកលក់យកចំណេញជាដើម។

៣. ទម្លាប់ខ្លួនឯងឲ្យចូលចិត្តសិក្សាអ្វីដែលថ្មីៗជានិច្ច សមត្ថភាពបង្កើតលុយឲ្យយើង បើយើងមានសមត្ថភាពប៉ុណ្ណា នោះប្រាក់ដែលយើងអាចរកបានក៏ប៉ុណ្ណោះដែរ។ បើអ្នកចង់បានលុយច្រើន រកលុយឲ្យបានច្រើនអ្នកត្រូវតែមានជំនាញក្នុងការរកលុយឲ្យបានច្រើនផងដែរ។ បើអ្នកចេះតិចលុយដែលរត់ចូលក្នុងហោប៉ាវរបស់អ្នកក៏តិចដែរ។ ដូច្នេះការសិក្សានឹងរៀនសូត្រអ្វីៗដែលថ្មីៗវាអាចឲ្យអ្នកអាចរកប្រាក់បានបន្ថែមទៀតពីចំណេះដឹងរបស់អ្នក។

៤. រៀនសូត្រពីអ្នកមានលុយឲ្យបានច្រើន បើអ្នកចង់មានអ្នកត្រូវតែដឹងពីវិធីដែលអ្នកមានដើរ នឹងត្រូវដឹងថាតើហេតុអីបានជាគេមាន ហើយយើងនៅតែក្រ។ នេះជាចំណុចដែលអ្នកត្រូវសួរខ្លួនឯងជារឿយៗ ហើយផ្លាស់ប្តូរសកម្មភាពរបស់អ្នកចាប់ពីពេលនេះតទៅ រៀនធ្វើការងារដែលអ្នកមានតែងតែធ្វើ ពីតូចៗទៅធំ ហើយកុំបោះបង់បន្តធ្វើវាជានិច្ចដរាបណាអ្នកចេះ។

៥. កុំខ្លាចខាត់នឹងបរាជ័យ អ្នកមានគេមិនដែលគិតខា្លចខាត់នោះទេ ហើយក៏គេមិនខ្លាចក្នុងការដើរដួលដែរ មានតែអ្នកដែលក្រប៉ុណ្ណោះដែលខ្លាចខាត់នឹងបរាជ័យ។ អ្នកមានគេជាមនុស្សដែលហ៊ានក្នុងការវិនិយោគ លើវិស័យអចលនទ្រព្យ ព្រោះគេគិតថាគេនឹងទទួលបានផលមកវិញក្នុងរយៈពេលខាងមុខឆាប់ៗ។ បើអ្នកខ្លាចក្នុងការបរាជ័យ ខ្លាចក្នុងការបោះជំហ៊ានដើរទៅមុខនោះជីវិតអ្នកនឹងមិនមានអ្វីប្រែប្រួលនោះទេ ហើយអ្នកនឹងស្ថិតនៅក្នងស្ថានភាពដដែលៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here