Tuesday, January 25, 2022
Homeព័ត៌មានជាតិសម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ

សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ

~

~

~

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។ នេះបើតាមសារាចរណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូនេះ។

~

~

រាជរដ្ឋាភិបាល ដាក់ចេញនូវការណែនាំការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចខាងក្រោម៖

~

~

១៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការ
ស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ
សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តជាធម្មតាអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

~

~

២៖ ការបម្រែបម្រួលស្ថានភាពថវិកា នៅក្នុងតារាងទូទាត់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ
នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និង
យោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៅឆ្នាំ២០២១ និងឆ្នាំ២០២២
ត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២២ ដោយមិនមានការអនុវត្តប្រតិសកម្មឡើយ៕

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments