ការគិតបែបសាមញ្ញធ្វើការងារងាយៗលទ្ឋផលដែលអ្នកនឹងទទួលបានក៏សាមញ្ញដែរ

0
937

លទ្ឋផលដែលអ្នកសម្រេចបានធំឬក៏តូចវាអាស្រ័យទៅលើការគិតនឹងទង្វើរដែលអ្នកបានបញ្ចេញនឹងការគិតចង់បានរបស់អ្នក។ តើអ្នកចង់បានលទ្ឋផលធំឬក៏តូច? មនុស្សយើងធ្វើអ្វីៗចង់បានច្រើនតែមិនសូវជាចេញកម្លាំងពលកម្មឬហ៊ានលះបង់ធំប៉ុន្មាននោះទេ ហើយរំពឹងចង់តែធ្វើការងារណាងាយស្រួលហើយចង់បានផលតបស្នងមកវិញនៅផលច្រើន។

ការរំពឹងគិតបែបនេះមិនអាចកើតមានឡើងនោះទេ អ្នកធ្វើបានប៉ុណ្ណាអ្នកនឹងទទួលបានប៉ុននោះ។ សម្រាប់អ្នកដែលខិតខំធ្វើការយ៉ាងលំបាកហើយមានគោលដៅជាក់លាក់ច្បាស់ណាថ្ងៃខាងមុខគេនឹងទទួលបានផលដ៏គួរជាទីគាប់ចិត្តដូចគ្នា។ បើអ្នកចង់មានបាន ចង់មានមុខមាត់ក្នុងសង្គមអ្នកត្រូវតែជាមនុស្សដែលខ្លាំង នឹងឆ្លាសវៃបំផុត។ អ្នកត្រូវតែជាមនុស្សដែលមានចំណេះដឹង នឹងក្លាហានសម្រេចការងារធំៗដោយខ្លួនឯងហើយជាការសម្រេចចិត្តដែលត្រឹមត្រូវ មិនប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកដ៏ទៃ។

ការគិតរំពឹងធ្វើការងារណាដែលស្រួលៗវានឹងធ្វើឲ្យជីវិតអ្នករស់នៅមិនបានស្រួលឡើយនៅពេលដែលអ្នកមានអាយុច្រើន។ ហេតុផលការងារស្រួលទទួលបានប្រាក់តិចជាជាងការងារតែលំបាក់នឹងមានគោលដៅជាក់លាក់។ មនុស្សដែលមានច្បាប់វិនយ័នឹងគោលការណ៍ច្បាស់លាស់គេដើរតាមក្តីស្រម៉ៃរបស់គេ មិនមែនធ្វើការដើម្បីតែប្រាក់មួយមុននោះទេ។ គឺគេធ្វើដើម្បីជួយមនុស្សទូទៅក្នុងសង្គមរបស់គេឲ្យរីកចម្រើនដូចអ្នកមានដ៏ទៃៗទៀតដែរ។

សូមកុំចង់បានការងារស្រួលហើយឈប់គិតបែបងាយៗនឹងសាមញ្ញទៀតទៅ គួរគិតថាធ្វើម៉េចមានបាននឹងគេ ហើយអាចជួយមនុស្សដែលកំពុងតែលំបាកដែលអ្នកបានជួប បើអ្នកផ្លាស់ប្តូរការគិតរបស់អ្នកនោះលទ្ឋផលដែលអ្នកធ្វើក៏ផ្លាស់ប្តូរដូចគ្នា។ ចូរហ៊ានធ្វើអ្វីដែលពីមុនអ្នកគិតថាខ្លួនឯងមិនអាច ចូរធ្វើវាពេលនេះ កុំរង់ចាំ មនុស្សកើតមកដើម្បីរៀនពីអ្វីដែលថ្មីៗ។

កុំខ្លាចក្នុងការធ្វើខុស មនុស្សកើតមកគឺដើម្បីរៀនពីកំហុសហើយកែប្រែខ្លួនឯងឲ្យក្លាយជាមនុស្សម្នាក់ថ្មីជាងមុនចេះជាងមុន ដឹងរឿងច្រើនជាងមុន ហើយពេលនោះជីវិតអ្នកក៏នឹងបោះជំហ៊ានទៅកាន់ភាពជោគជ័យដូចគ្នា។ មនុស្សយើងត្រូវតែហ៊ានគិតធំ!

LEAVE A REPLY

Please enter your comment!
Please enter your name here