៥ ចំណុចដែលមនុស្សស្រីអាចចងចិត្តមនុស្សប្រុសបាន

0
27

ឃ្លានឆ្ងាញ់ស្រលាញ់ល្អ ពាក្យចាស់ៗតែងតែនិយាយតៗគ្នា មនុស្សយើងចំណងចំណូលចិត្តក៏ផ្សេងគ្នាដែរ។ ក្នុងនោះមាននារីខ្លះមុខមាត់មិនសូវជាស្អាតទេ តែហេតុអ្វីក៏ស្នេហារបស់នាងស្ថិតស្ថេរគង់វង្សបានយូរម៉េស? នេះសុទ្ឋតែជាអាថ៌កំបាំង ខាងក្រោមនេះជាចំណុចដែលមនុស្សប្រុសស្រលាញ់មនុស្សស្រីគ្មានថ្ងៃប្រែចិត្ត។

១. មនុស្ស​ស្រី​ដែល​ស្អាត​បែប​សាមញ្ញ និង​ធម្មជាតិ គ្មាន​អ្នក​ណា​ម្នាក់​បដិសេធន៍​បាន​ទេ​ថា​មិន​ស្រឡាញ់​ស្អាត មិន​ចង់​បាន​មនុស្ស​ស្រី​ដែល​ស្អាត​ធ្វើ​ជា​ប្រពន្ធ។ យ៉ាង​ណា​ក៏​ដោយ​តាម​ការ​សង្កេត​នោះ គឺ​មនុស្ស​ប្រុស​ដែល​ល្អៗ​ភាគ​ច្រើន​ចូលចិត្ត និង​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ស្អាត​បែប​សាមញ្ញៗ និង​បែប​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ បែប​នេះ​ហើយ​មនុស្ស​ស្រី​មិន​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​សម្រស់ ហើយ​កែច្នៃ​រហូត​បាត់​អស់​ធម្មជាតិ​ដែល​ខ្លួន​មាន​នោះ​ទេ។ គ្រាន់​តែ​រៀបចំ​ខ្លួន​បែប​សាមញ្ញៗ Make up ស្រាល​ៗ​គឺ​ស្អាត​ណាស់​ទៅ​ហើយ។

២. ផ្ដល់​ពេល​ឯកជន និង​មិនទាមទារ​ពេល​វេលា​ខ្លាំង​ពេក ភាគ​ច្រើន​មនុស្ស​ប្រុស​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​ជាង​មនុស្ស​ស្រី បែប​នេះ​ហើយ​ទើប​ពេល​ខ្លះ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ឯកា ហើយ​គិត​ថា​មនុស្ស​ប្រុស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​នាង។ ការ​ពិត​បើ​គេ​មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​មាត់​រអិល ឬ​ពូកែ​បោក​ស្រី​ៗ​ទេ​នោះ គេ​ប្រហែល​អាច​នឹង​មិន​មាន​ពេល​កំដរ​អ្នក ឬ​តាម​អ្នក​ស្អិត​នោះ​ទេ។ អ្នក​គួរ​តែ​យល់​ ហើយ​ត្រូវ​ផ្ដល់​ពេល​វេលា​ឯកជន​ឲ្យ​គេ​សមល្មម និង​កុំ​ព្យាយាម​ទាមទារ​ពី​គេ​លើស​ពេក។

៣. រស់​នៅ​តាម​បែប​របស់​ខ្លួន ការពិត​មនុស្ស​ប្រុស​ល្អ​ម្នាក់​មិន​ដែល​ទាមទារ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​អ្វី​ដែល​អ្នក​មាន​នោះ​ទេ គេ​តែង​តែ​ទទួល​អ្នក​ជា​អ្នក ដូច្នេះ​អ្នក​មិន​បាច់​កែ​ធម្មជាតិ​ខ្លួន​ដើម្បី​តែ​គេ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​មាន​រឿង​ខ្លះ​ក៏​អ្នក​ត្រូវ​មើល​ដែរ ថា​តើ​នោះ​ជា​ទម្លាប់​អាក្រក់ ឬ​ជា​ចរិត​ពី​ធម្មជាតិ​អ្នក​តែ​ម្ដង? បើ​ជា​ទម្លាប់​អាក្រក់​អ្នក​គួរ​តែ​កែប្រែ​ចេញ មិន​មែន​នៅ​ប្រកាន់​ខ្ជាប់​នោះ​ទេ។

៤. រឹងមាំ និង​មាន​គោលដៅ​ច្បាស់លាស់ មនុស្ស​ស្រី​ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ដែល​រឹងមាំ ល្អ​ម្នាក់ គេ​ក៏​ត្រូវ​ការ​នារី​ដែល​រឹងមាំ និង​ឯករាជ្យ​ដែរ ព្រោះ​គេ​គិត​ថា​ថ្ងៃ​ក្រោយ​គេ​ជឿ​ថា​នារី​បែប​នោះ​នឹង​មាន​សមត្ថភាព​ជួយ​ជ្រោមជ្រែង​គ្រួសារ អប់រំ​កូន និង​ចាត់ចែង​រឿង​ក្នុង​គ្រួសារ​បាន​យ៉ាង​ឆ្លាត​វៃ។ លើស​ពី​នេះ​នាង​មាន​គោលដៅ​ផ្ទាល់ខ្លួន ដោយ​មិន​ចាំ​បាច់​រត់​តាម​អ្នក​ណា​មក​បញ្ជា។

៥. ​ហើយអ្វីដែលសំខាន់គឺមនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ភាព​ស្មោះ​ត្រង់​ជា​ចំណុច​ពិសេស​មួយ​សម្រាប់​មនុស្ស​ស្រី តែ​ពេល​ខ្លះ​វា​ក៏​បាន​ក្លាយ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ប្រុស​ល្អ​ម្នាក់​មិន​ដូច​មនុស្ស​ប្រុស​សាវា​ទេ គឺ​គេ​ស្រឡាញ់​បំផុត​មនុស្ស​ស្រី​ដែល​មាន​ចរិត​ស្មោះ​ត្រង់ មិន​លាក់​បាំង ឬ​មាន​មុខ​មាន​ក្រោយ​អី​នោះ​ទេ។ ការ​និយាយ​ត្រង់​ទៅ​ត្រង់​មក គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ដឹង មុន​ពេល​ចង់​ទទួល​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់​ជា​គូ​អនាគត។

LEAVE A REPLY

Please enter your comment!
Please enter your name here