ចំណុចអាក្រក់ពេលជួបជុំមិត្តភក្តិចាស់ៗដែលអ្នកមិនគួរធ្វើ

0
19

ធ្លាប់ឭគេថាមិត្តភាពល្អទោះទៅដល់ទីកន្លែងណាក៏ដោយក៏មិនបំភ្លេចគ្នាដែរឬទេ? មនុស្សយើងសឹងតែគ្រប់គ្នាតែងមានមិត្តភក្តិរាប់អានគ្នាទៅវិញទៅមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ មានអ្នកខ្លះបែកគ្នាយ៉ាងយូរតាំងពីរៀនថ្នាក់វិទ្យាល័យហើយទើបតែមកស្គាល់នឹងរាប់អានគ្នាវិញឥលូវនេះ។ នោះក៏ដោយសារតែបច្ចេកវិទ្យាទំនើបសម័យហ្វេសប៊ុកបានធ្វើឲ្យមនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ឋនឹងគ្នា ហើយអ្នកដែលគិតថានឹងលែងបានជួបគ្នា ពេលនេះក៏បានជួបគ្នានឹងស្គាល់គ្នាឡើងវិញសារជាថ្មិតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ដោយឡែកមានសកម្មភាពមួយចំនួនដែលអ្នកគួរតែជៀសវាងនៅពេលដែលអ្នកជួបមិត្តភក្តិចាស់ៗរបស់អ្នក។ ប៉ុន្មានចំណុចនោះមាននៅខាងក្រោមនេះ!

ទី១៖ អ្នកមិនត្រូវសួរលើប្រាក់ខែគេទេ ទង្វើរមួយនេះវាហាក់ដូចជាខ្វះសីលធម៌បន្តិច ដូច្នេះអ្នកមិនត្រូវសួរពីប្រាក់ចំណូលរបស់គេជាដាច់ខាត។ ផ្ទុយទៅវិញអ្នកអាចសួរពីមុខរបរឬការងារដែលគេកំពុងតែធ្វើល្អជាជាងសួររឿងប្រាក់ខែ។

ទី២៖ ហាមនិយាយអួតខ្លួនឯងទៅកាន់គេ មនុស្សយើងម្នាក់ៗមិនចូលចិត្តមនុស្សដែលពូកែអួតនឹងអំនួតទេ សូម្បីតែមិត្តភក្តិយើងក៏ដោយក៏គេមិនពេញចិត្តនឹងយើងដែរប្រសិនបើយើងនិយាយអ្វីអួតទៅកាន់គេ នោះគេមិនសូវជាសប្បាយចិត្តនឹងយើងប៉ុន្មានទេ ។ ព្រោះបើស្ថានភាពគេអន់ជាងយើងនោះច្បាស់ណាគេនឹងមានអារម្មណ៍ថាខ្លួនគេអន់ជាងយើងមិនខាន ហើយអាចធ្វើឲ្យទំនាក់ទំនងអ្នកឃ្លាតឆ្ងាយក៏ថាបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here