ឱក សុគន្ធកញ្ញា ដាក់លក់ខោអាវមានទាំងថ្មី និងចាស់ ក្នុងតម្លៃត្រឹមតែ10$ – 20$ យកលុយបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា

0
26

(ភ្នំពេញ)៖ ដំណឹងល្អពីកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា គេសង្កេតឃើញថាអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែម ជាពិសេស ឱក សុគន្ធកញ្ញា ក៏បានប្រកាសពីដំណឹងល្អដល់អ្នកគាំទ្រថាអ្នកនាងក៏កំពុងពរពោះកូនក្នុងផ្ទៃ ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើការអបអរសាទរដែល ឱក សុគន្ធកញ្ញា នឹងក្លាយជាម្តាយគេជាលើកដំបូង។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះមានការប្រកាសនៅលើបណ្តាញសង្គមថា អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ផ្តើមដាក់លក់សម្លៀកបំពាក់របស់ខ្លួនដែលធ្លាប់បានពាក់ និងមិនទាន់បានពាក់ នៅក្នុងតម្លៃត្រឹមតែ១០ដុល្លារ ទៅ២០ដុល្លារ តែប៉ុណ្ណោះ ដោយទីតាំងដែលដាក់លក់សម្លៀកបំពាក់ស្ថិតនៅជិតផ្សារដេប៉ូ ផ្ទះលេខ163B ផ្លូវ215 ហើយថវិកាដែលបានពីការលក់សម្លៀកបំពាក់នេះនឹងយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

នេះបើយោងតាមគណនីហ្វេសប៊ុក Meaw Meaw បានសរសេររៀបរាប់ថា ៖ “ទិញ ដើម្បីចែករំលែកក្ដីស្រលាញ់ ថវិកា១០០% បានមកពីការលក់ នឹងផ្ដល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា តម្លៃ $10-$20 បានទាំងសម្លៀកបំពាក់ស្អាតៗ ហើយក៏បានចូលរួមជួយដល់សង្គមផងដែរ អាស័យដ្ឋាន ផ្ទះលេខ 163B ផ្លូវ 215″៕

LEAVE A REPLY

Please enter your comment!
Please enter your name here