បើអ្នកខ្វះ ៣ ចំណុចនេះពិបាកនឹងស្វែងរកភាពរីកចម្រើនឃើញណាស់

0
31

មនុស្សយើងម្នាក់ៗគ្មាននរណាចង់បានភាពបរាជ័យក្នុងជីវិតនោះទេ ម្នាក់ៗស្រេកឃ្លាននៅពាក្យសរសើរចេញពីមាត់អ្នកដ៏ទៃ នឹងតែងតែប្រាថ្នាចង់បានជោគជ័យភាពមានបានក្នុងជីវិតរៀងៗខ្លួន។ ដោយឡែកភាពជោគជ័យដែលមនុស្សគ្រប់គ្នាចង់បានវាមិនមែ​ន បានមកដោយ ចៃដន្យនោះទេ គឺវាតែងតែឆ្លងកាត់នៅភាព ឈឺចាប់ ការអត់ធ្មត់ ការព្យាយាម កា​រតស៊ូ ជំនះរាល់ឧបសគ្គដើម្បីទទួលបានវា ។ ថ្ងៃនេះយើងសូមលើកយក ៣ ចំណុចដែលអាចជាគន្លឹះជួយឲ្យអ្នកអាចជោគជ័យក្នុងជីវិតរបស់អ្នកបាន។

១. ស្គាល់ខ្លួនឯងឲ្យច្បាស់  ជាដំបូងយើងត្រូវសួរខ្លួនឯងសិនថាយើង ជាអ្នកណា ហើយយើងត្រូវដឹងឲ្យច្បាស់ថា យើងត្រូវការអ្វី ចង់ធ្វើអ្វី ចង់បានអ្វី បើយើងមិនបានដឹងថា យើងត្រូវការអ្វីពេលនោះយើង និង វង្វេងផ្លូវ ពីព្រោះនៅពេលដែលយើងមិនដឹងពីខ្លួនឯងច្បាស់​ អញ្ចឹងហើយបានជាមានមនុស្សមួយចំនួនដើរៗទៅក្នុងការងារ ឬ​ ក៏ អាជីវកម្ម ចេះតែគិតថា ហេតុអ្វីបានបរាជ័យ ហេតុអ្វីបានជាធ្វើមិនបានល្អ​​ ជួនការយើងមិនបានធ្វើការងារដែលយើងស្រឡាញ់ ការងារដែលយើងចង់ធ្វើ បែបនិងហើយបានទាមទាឲ្យយើងរកនៅអ្វីដេលជាចំណង់របស់យើងសិន។

២ . ដាក់គោលដៅឲ្យបានច្បាស់លាស់ ​ ត្រូវដឹងថាយើង ចង់ជោគជ័យនៅចំណុចណា នៅកន្លែងណា លើសពីនេះទៅទៀតយើងត្រូវ កំណត់ថាចង់ឲ្យជោគជ័យនៅពេលណា ពេលខ្លះមានមនុស្សមួយចំនួន បានដឹងហើយថាយើងត្រូវធ្វើអ្វី ធ្វើនៅណា តែមិនបានកំណត់ពេលណាមួយនោះទេ អញ្ចឹងហើយយើងគិតតែធ្វើៗ ពេលវេលាមិនរងចាំយើងទេ ហើយយើងក៏មិនអាចទាញពេលវេលា​ ត្រលប់ក្រោយបានទេ ទើបទាមទារឲ្យយើងកំណត់ពេលវេលាជោគជ័យឲ្យបានច្បាស់។

៣. មានទំនាក់ទំនងក្នុងសង្គមល្អ ការទំនាក់ទំនងជាផ្នែកមួយដែលសំខាន់ដែលអ្នកមិនអាចខ្វះបានក្នុងភាពជោគជ័យរបស់អស់លោកអ្នក។ ការរក្សាបានទំនាក់ទំនងល្អវាអាចធ្វើឲ្យអ្នករៀនបានច្រើនពីមនុស្សជុំវិញខ្លួន ជាពិសេសទំនាក់ទំនងល្អវាអាចបង្កើតនៅប្រាក់ចំណូលដល់គ្នាទៅវិញទៅមកមិនចេះដាច់ បើអ្នកចេះប្រើទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក។

LEAVE A REPLY

Please enter your comment!
Please enter your name here