នៅក្នុងប្រទេសខ្មែរយើងបច្ចុប្បន្ននេះមានយុវវជនជាច្រើនបាននឹងកំពុងតែខិតខំអភិវឌ្ឍន៍ខ្លួនទៅលើជំនាញរៀងៗខ្លួនដើម្បីអនាគត់របស់ពួកគេនឹងអនាគត់របស់ប្រទេសជាតិយើង។ ក្នុងនោះយើងសង្កេតឃើញថាក៏មានយុវវជនមួយចំនួនធំហាក់មិនសូវខ្វាយខ្វល់ពីរឿងអនាគតរបស់ខ្លួនប៉ុន្មានទេ ដោយពួកគេទាំងនោះរវល់តែធ្វើរឿងមិនមានប្រយោជន៍ ចំណាយលុយដែលរកបានយ៉ាងលំបាកយកទៅស៊ីចាយផឹកស្រាបៀរ មិនត្រឹមតែអស់លុយទេ ខូចសុខភាព នឹងអាចបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារតែផឹកស៊ីស្រវឹងហើយបើកបរ។

សកម្មភាពទាំងអស់នេះបានបង្កើតទៅជាទម្លាប់ទៅហើយ ទោះបីជា​មនុស្សជាច្រើនយល់ថា វាមិនល្អក្តី។ ការស៊ីផឹកជួបជុំ មិនមែនសុទ្ធតែអាក្រក់ទេ តែត្រូវ​កំណត់ឱ្យបានច្បាស់លាស់ ព្រោះពេលខ្លះ​ធ្វើឡើងញឹកញ៉ាប់ពេកហើយខាត់លុយនឹងពេលវេលាទទេៗ។

ផ្ទុយមកវិញ បើមនុស្សគ្រប់គ្នាអាចកាត់បន្ថយការ ឈប់ចាយលុយខ្ជះខ្ជាយលើរឿងផឹកស៊ី ហើយផ្តោតសំខាន់លើការងារ និងការវិនិយោគលើអចលនទ្រព្យ នោះពួកគេនឹងមានអនាគតផ្នែកហិរញ្ញវត្ថុល្អប្រសើរមិនខានឡើយ។ មានឱកាសច្រើន ដើម្បី ធ្វើឲ្យយើងអាចកសាងភាពមានបាន និងឈានដល់សេរីភាពផ្នែកហិរញ្ញវត្ថុបាន។ តែឱកាសវិនិយោគអចលនទ្រព្យជាផ្នែកមួយ ខណៈដែលវិស័យនេះកំពុងមានសក្តានុពលខ្លាំង អាចឱ្យយើងមានឱកាសច្រើនក្នុងការឈានជើងក្លាយជាអ្នកវិនិយោគនឹងអាចក្លាយជាអ្នកមានបានក្នុងថ្ងៃអនាគត។

ក្នុងនោះដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យដ៏វៃឆ្លាតបាន បើមិនទាន់មានបទពិសោធន៍ទេ ត្រូវតែវិនិយោគលើចំណេះជាមុនសិន និងខិតខំប្រឹងប្រែង​ស្រាវជ្រាវលើវិស័យអចលនទ្រព្យឱ្យបានច្រើន។ ហើយត្រូវចេះសិក្សា​ប្រព័ន្ធហិរញ្ញវត្ថុឱ្យល្អ ជាពិសេស​ការចាត់ចែងលុយកាក់ និងរៀន​វិនិយោគពីតូចៗទៅ ចាំមានពិសោធន៍ច្រើន ចាំពង្រីកការវិនិយោគកាន់តែធំ។

ហេតុដូច្នេះបើអ្នកមិនចង់ក្រទេគួរកាត់បន្ថយការផឹកស៊ីហើយផ្តោតទៅលើការសន្សំលុយទុកសម្រាប់ធ្វើការវិនិយោគលើការទិញដី ទីតាំងណាមួយដែលអ្នកគិតថាល្អហើយអាចទទួលបានផលចំណេញត្រឡប់មកវិញ ធ្វើបែបនេះជារឿយៗនោះអ្នកនឹងមើលឃើញពីអនាគតរបស់អ្នកបណ្តើរៗហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here