បើអ្នកចង់មានគួរតែគិតពីការដើរទិញអចលនទ្រព្យទុក ដូចជា ដី ផ្ទះជាដើម។ អតីតមហាសេដ្ឋីមានបំផុតលើផែនដីអស់ពេលជាង១ទសវត្សរ៍ លោកមហាសេដ្ឋី Warren Buffett ដែលមានទ្រព្យជិត៩០ពាន់លានដុល្លារអាមេរិក និងជាមនុស្សដែលចូលចិត្តបរិច្ចាគទ្រព្យរាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ រូបនេះមានទម្លាប់ចូលចិត្តសន្សំ និងងប់ងល់នឹងការវិនិយោគខ្លាំងបំផុត។​

ទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ទាំងនេះ តើមហាសេដ្ឋីវ័យ៨៨ឆ្នាំរូបនេះ រក្សាទុកលុយទាំងនោះនៅឯណាទៅទើបមានសុវត្ថិភាព និងមិនធ្វើឱ្យលោកធ្លាក់ខ្លួនមកជាក្រវិញនៅថ្ងៃណាមួយ?តាមទិន្នន័យស្រាវជ្រាវបញ្ជាក់ថា មហាសេដ្ឋីរូបនេះ ទុកលុយរបស់ខ្លួនច្រើននៅក្នុងអាជីវកម្មក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនរបស់លោកផ្ទាល់ ផ្តោតលើការវិនិយោគនៅស្ទើរតែគ្រប់វិស័យ។ 

ក្រៅពីនេះ លុយដែលសេសសល់ភាគច្រើនរបស់មហាសេដ្ឋីរូបនេះ មានរក្សាទុកនៅក្នុងក្រុមហ៊ុនជិត២០ក្រុមហ៊ុនផ្សេងទៀត ដែលលោកបានទិញយកភាគហ៊ុនតិចច្រើនទៅតាមសក្តានុពលក្រុមហ៊ុន ក្នងនោះក្រុមហ៊ុនដែលលោកក្តោបក្តាប់ភាគហ៊ុនធំជាងគេគឺក្រុមហ៊ុនកូកាកូឡា។​

មហាសេដ្ឋីភាគច្រើនមិនមានទម្លាប់រក្សាទុកលុយតែក្នុងធនាគារនោះទេ ព្រោះលុយដែលរក្សាទុកក្នុងធនាគារ មិនរីកចម្រើន មិនកើនឡើងនោះទេ​ ដោយភាគច្រើនពួកគាត់ចូលចិត្តទុកលុយក្នុងក្រុមហ៊ុន ទិញភាគហ៊ុន ទិញអចលនទ្រព្យ ដែលការរក្សាទុកលុយទាំងបែបនេះ ក្រៅពីមានសុវត្ថិភាព វាក៏បង្កើតប្រាក់ចំណេះកើនឡើងផងដែរ។​ ភាពមានបានមិនមែនកើតឡើងដោយចៃដន្យនោះទេ បើអ្នកមិនគិតពីវិធីធ្វើឲ្យអ្នកក្លាយជាអ្នកមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here