ក្រុមហ៊ុនចិន បោះទុនជិត២ពាន់លាន បង្កើតទីក្រុង Temi នៅតារាសាគរ កោះកុង

0
984

ក្រុមហ៊ុនចិន បោះទុន១ពាន់ ៩រយលានដុល្លារ វិនិយោគបង្កើតទីក្រុងTemi លើផ្ទៃដី២៥គីឡូ ម៉ែត្រក្រឡា នៅខេត្តកោះកុង ដោយមើលឃើញពី សក្តានុពលលើវិស័យទេស ចរណ៍ ក្រុមហ៊ុន Union Development Group Co.ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment Media Co.របស់ប្រទេសចិន ដែល កំពុងអភិវឌ្ឍន៍ តំបន់ទេសចរណ៍តារាសាគរទាំងមូល។

ដែលមានទីតាំងស្ថិតនៅស្រុកបទុមសាគរ ខេត្ត កោះកុង បានប្រកាស់បោះទុនវិនិយោគ ប្រមាណ១ពាន់៩រយលានដុល្លារ បន្ថែមទៀត សំរាប់កសាង ទីក្រុងថ្មីមួយ ដែលមានឈ្មោះថា (Temi) ស្ថិតនៅចំកណ្តាល តំបន់ទេសចរណ៍ តារាសាគរតែម្តង ដើម្បី ទាក់ទាញភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍។ នៅក្នុងពិធីប្រកាស ពីគម្រោងអភិវឌ្ឍទីក្រុង (Temi)ខាងលើនេះ កញ្ញា លីន វ៉ាង(Lin wang) នាយកទីផ្សារគម្រោង(Temi) របស់ក្រុមហ៊ុន Union Development Group បានឱ្យដឹងថា គម្រោងថ្មីនេះ ដែលមានឈ្មោះថា «ទីក្រុងTemi» ដែលគ្រោងបង្កើតឡើងនេះ។

ស្ថិតនៅចំបេះដូងនៃតំបន់ ទេសចរណ៍ដងសមុទ្រ នៃតារាសាគរទាំងមូល ដែលមានទីតាំង ស្ថិតនៅស្រុកបទុមសាគរ ខេត្តកោះកុង និងមានចំងាយ ៥០គីឡូម៉ែត្រពីកំពង់សោម តាមផ្លូវទឹកនិងជាង២៦០គីឡូម៉ែត្រ រាជធានីភ្នំពេញ។ ទីក្រុងថ្មីនេះ មានផ្ទៃដីប្រមាណ២៥គីឡូម៉ែត្រក្រឡា ដែលមានរយៈពេល សាង សង់ ចំនួន១០ឆ្នាំ ខណះបច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ ដែលនឹងចេញជារូបរាង ជាផ្ទះគំរូ ក្នុងរយៈពេលប៉ុន្មានខែ ក្រោយនេះហលយ។ ក្នុងគម្រោងអភិវឌ្ឍទីក្រុងថ្មី Temi លើផ្ទៃដី២៥គីឡូ ម៉ែត្រក្រឡា នៃដែនកោះ ទេសចរណ៍ តារាសាគរនេះ ក៏មានលក់ដីសម្រាប់អ្នកទិញយកទៅវិនិ យោគ ទិញដីសម្រាប់សាងសង់ផ្ទះ ខ្លួនឯង និងផ្ទះវីឡា ដែលក្រុមហ៊ុនបានសាងសង់រួចស្រេចសម្រាប់លក់ ជូនអតិថិជន ដែល មានរហូត ដល់ជាង១០០០ វីឡា។

គម្រោង TEMI បានមកពីពាក្យកាត់ ជាអក្សរអងគ្លេស (Tourism Ecological Marine International) ទេសចរណ៍ផ្នែកអេកូឡូសីសមុទ្រ និងអន្តរជាតិ ដោយបែងចែកជា៣ ដំណាក់កាល ធ្វើការសាងសង់។ បើតាម កញ្ញា លីន វ៉ាង ទីក្រុងថ្មី Temi នេះ នៅ ពេលសាងសង់រួចហើយ វានឹងជួយទាក់ទាញ ភ្ញៀវ ទេសចរ មកកម្សាន្ត នៅឆ្នេរសមុទ្រ កម្ពុជាកាន់តែច្រើនបន្ថែមទៀត ដោយសារនៅទីនេះ មានឆ្នេរ សមុទ្រ ដ៏ស្រស់ស្អាត មានរីសត ទូកកម្សាន្ត ព្រ លានយន្តហោះ តំបន់លំហែរកាយ កំពង់ផែ ទីលានកីឡាវាយកូន គោល និងតំបន់ពាណិជ្ជកម្ម លាយបញ្ចូលជាដើម។ កញ្ញាអះអាងថា នៅពេលសាង សង់រួច ទីក្រុងថ្នីនេះ អាចផ្ទុកមនុស្សមករស់នៅ ជាអចិន្ត្រៃយ៍ បានប្រមាណ៣០ម៉ឺននាក់។

កញ្ញា លីន វ៉ាង ក៏បានគូសបញ្ជាក់ផងដែរ គម្រោងទីក្រុង TEMI គឺជាគម្រោងសំខាន់មួយ របស់ គម្រោងតារាសាគរ ដែលមានទំហំដីសរុបប្រមាណ ៣ម៉ឺន៦ពាន់ហិតា ជាដីសម្បទានរបស់រដ្ឋាភិបាល កម្ពុជា ដែលវិនិយោគ ដោយ UDG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ចិន គ្រប់គ្រងដោយរដ្ឋ Wanlong Group ដើម្បីបង្កើតរមណីយដ្ឋានមាត់សមុទ្រទាក់ទាញភ្ញៀវទេសចរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here