Thursday, January 27, 2022
Homeព័ត៌មានសិល្បៈប៉ាច គីមមួយ បិតផ្លូវប្រុសចំណាស់ដើម្បីតែប្រុសក្មេង

ប៉ាច គីមមួយ បិតផ្លូវប្រុសចំណាស់ដើម្បីតែប្រុសក្មេង

~

~

~

ស្រីស្អាតសាច់សខ្ចីដូចបណ្ដូលចេកនាងប៉ាច គីមមួយ ដែលអះអាងថាបេះដូងនាង​មិន​ទទួលស្នេហ៍ប្រុសវ័យ​ចំ​ណាស់​ចាប់ពីអាយុ៤០ឆ្នាំឡើងនោះគឺពេលនេះដូចអ្វីដែលនាងបានតាំងចិត្តមែន ព្រោះគីមមួយ ប្រគល់ទាំងចិត្ត​ទាំង​កាយ៉ា​ទៅឲ្យប្រុស​ក្មេងរូបសង្ហារលោកសយ រតនៈ ហើយចំណងស្នេហាបានបើកចំហជាង២ឆ្នាំ​នេះបច្ចុប្បន្នពួគេ​ស្អិតល្មូត​ដូចស្កតាំង​ម៉ែតែ​ម្ដង។នេះជាការបិតច្រកផ្លូវស្នេហ៍របស់ប្រុសៗទ្រព្យស្ដុកឬតាតាដែលចង់តាមប្រម៉ាញ់ស្នេហ៍ស្រីស្អាតសាច់ដូចបណ្ដូលចេកនាងគីមមួយ នោះឲ្យជិតឈឹងតែម្ដងព្រោះតែការព្យាយាម​យកនុយធំទៅស្ទួចតារារូបនេះ ដូចជាលុយ ,ឡាន និងវីឡារនោះ​មិនធ្វើឲ្យ​ស្រី​ស្រស់រំភើប​ឬជ្រួលជ្រើមប៉ុនក្រចកដៃ​ឡើយ។ផ្ទុយទៅវិញគីមមួយ សុខចិត្តជ្រើសផ្លូវជិះរថយន្ដម៉ាកPrius និងបង់រំលស់​ផ្ទះ​ជាមួយ​សង្សារក្មេងដោយរីករាយ ខណៈដែលនាងទាត់ចោលសំណើរឧបត្ថម្ភ​ការចង់ផ្ដល់​កាដូរថយន្ដទំ​នើបម៉ាកLexus Lx​570 និងRange Rover ជាដើមជាថ្ងូរស្នេហា​នោះ។គីមមួយ មិនក្វល់​ប្រុស​ចំណាស់ៗអួតអាងរឿង​ទ្រព្យដើម្បីឲ្យ​នាងចាប់​អា​រម្មណ៍​នោះ​ទេ តែនៅមុនថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល២០២១ ឈានចូល២០២២ (Countdown )នាងរឹតតែរវល់នាំ​ប្រុស​ក្មេងរតនៈ ទៅ​កៀក​កើយ​នៅតាម​មាត់ស្ទឹងយ៉ាងរ៉ូមែនទិកតែម្ដង។

~

~

~

សូមបញ្ជាក់ថាប៉ាច គីមមួយ ធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយចែក​ផ្លូវជាមួយ​អតីត​ប្ដីជាតារាចម្រៀងម្នាក់ហើយ​នាងមិន​ព្រមទទួល​យកសំណើរស្នេហាពីប្រុសណាទាំងអស់ តែពេលរតនៈ សុំស្រលាញ់គីមមួយ ឆ្លើយថា”Ok”ភ្លាម។ការ​ជ្រើសតារាចម្រៀងធ្វើជាប្ដី​ម្ដង​ទៀត​​ដោយមិនខ្លាចប្រឈមដើរជាន់ដានចាស់នេះធ្វើឲ្យគីមមួយ លែងសូវមានប្រុសតាម​ញ៉ែ​រំខាន​ដូចមុន​ទៀតព្រោះថាពេលនេះឲ្យតែរូបនាងទៅបង្ហាញខ្លួននៅទីណា គឺអង្គរក្សបេះដូង​របស់​នាង​ទៅដល់ទីនោះ​ភ្លាម​តែម្ដង។ប៉ុន្ដែនៅពេលសាកសួររឿងរៀបការកន្លងមកគីមមួយ បែជា​អេះ​អុញ ខណៈដែលលោករតនៈ ឆ្លើយរដាក់​រដុបថា​សូម​ឲ្យទស្សនិក​ជនតាមដានរូប​លោក​និងអូនគីមមួយ តទៅទៀតចុះថាតើនឹងមានរឿងអ្វីកើតឡើងទៅ?

~

~

~

ប្រភពបានឲ្យដឹងថាប៉ាច គីមមួយ និងសយ រតនៈ បានទិញផ្ទះ១ល្វែងតម្លៃជិត១០ម៉ឺន​ដុល្លារ​ដោយបង់រំលស់រួមគ្នានៅក្បែរ​ស្ពាន​ដែកចំការដូង ខណ្ឌមានជ័យ មុនពេលពួកគេ​ដឹក​ដៃគ្នា​រៀបការ​ពេល​ខាងមុខនេះ។តែគីមមួយ ធ្លាប់ប្រកែកដោយអះអាង​ថាផ្ទះនោះ​នាងបង់​ម្នាក់ឯង​ហើយប្រើពេល​ជិត១០ឆ្នាំទៀតទើបរួច៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments