ឆ្នេរភូមិនេសាទគឺជាតំបន់លំហែកាយមួយដែលមានសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានឆ្នេរសមុទ្រសម្រាប់ភ្ញៀវទេសចរងូតទឹក និងសំដិលកាយផងដែរ។នៅពេលបានមកដល់ឆ្នេរភូមិនេសាទហើយនោះភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចទៅលេងនៅលើខ្សាច់សស្អាតមាន  ដើមដូងដុះខ្លះទេរខ្លះឈរនិងទស្សនាព្រះសុរិយាអស្តង្គត ពិសេសជាងនេះទៅទៀតយើងក៏អាចស្នាក់នៅ និងកុម្ម៉ង់អាហារ ភេសជ្ជៈផ្សេងៗញុំាជាលក្ខណៈគ្រួសារប្រកបទៅដោយភាពរ៉ូម៉ែនទិកនៅឆ្នេរភូមិនេសាទបានផងដែរ។ 

ទេសភាពនៅតំបន់ឆ្នេរនេសាទមួយនេះកំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍យ៉ាងខ្លាំងឲ្យលង់នឹងសម្រស់ធម្មជាតិរបស់ឆ្នេរមួយនេះ។ ជាក់ស្តែងកម្រងរូបភាពស្អាតៗនៅឆ្នេរនេសាទថ្ងៃរៀបលិចពិតជាស្រស់ស្អាតខ្លាំងមែនទែន។ មើលហើយត្រជាក់ភ្នែកនឹងស្រស់ស្រាយក្នុងអារម្មណ៍អាចរំសាយទុក្ខកង្វល់បានមួយគ្រា។

សម្រាប់អ្នកដែលស្រលាញ់សមុទ្រនឹងអ្នកដែលស្រលាញ់ចូលចិត្តសម្រស់បែបធម្មជាតិ ឆ្នេរនេសាទមួយនេះពិតជាសក្តិសមសម្រាប់អ្នកមានរស់និយមមែនទែន។ លើសពីនេះទៅទៀតតំបន់មួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគទុនធំៗ ដូចជាចិន នឹងជប៉ុនជាដើម។ នៅថ្ងៃអនាគត់តំបន់ឆ្នេរមួយនេះនឹងក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏សំខាន់ក្នុងប្រទេសកម្ពុជានឹងនៅក្នុងខេត្តកោះកុងតែម្តង។

ចង់ដឹង់ថាទេសភាពស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមជាមួយស្អាងស្នេហ៍ទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here