ឆ្នេរនេសាទដែលកន្លែងកំសាន្តបែបធម្មជាតិដែលស្ថិតនៅលើទឹកដីកោះកុង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិនឹងអន្តរជាតិទៅលេងកំសាន្ត។ ដោយឡែកបច្ចុប្បន្ននេះកំពុងតែមានកំណើនអ្នកទៅលេងនៅតំបន់ឆ្នេរមួយនេះកើនឡើងជាលំដាប់រៀងរាល់សប្តាហ៍។

បើយើងធ្វើដំណើរចេញពីភ្នំពេញជិះលើផ្លូវជាតិលេខ៤ ទៅកាន់ឆ្នេរនេសាទមួយនេះចម្ងាយប្រមាណតែ ១៦០ គីឡូម៉ែត្រតែប៉ុណ្ណោះនឹងទៅដល់ឆ្នេរដែលស្រស់ស្អាតមួយនេះហើយ។ ក្នុងនោះ លោក​ស៊ុន ចាន់ថុលកាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៤នេះ ត្រូវបាន​សិក្សា​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ  និង​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​ស្ថាបនា នៅ​ខែវិច្ឆិកា​ឆ្នាំ២០១៩ ខាងមុខនេះ ហើយនឹង​បើក​ការ​រដ្ឋា​ន​សាងសង់​នៅ​ដើមឆ្នាំ២០១២០​ផងដែរ។

ជាក់ស្តែងបើបងប្អូនបានទៅលេងកំសាន្តនៅតំបន់ឆ្នេរសាទនោះនឹងឃើញថាហេដ្ឋារចនាសម្ពន្ឋ័ចូលទៅមាត់ឆ្នេរនោះក៏កំពុងតែមានដំណើរការនៃការសាងសង់អាគារជាច្រើនផងដែរ ដូចជា ផ្ទះសំណាក់ ខុនដូ អាផាតថឹមិន ភោជនីយដ្ឋាន នឹងកន្លែងកំសាន្តជាច្រើនទៀតផងដែរ។ មិនយូរមិនឆាប់តំបន់ឆ្នេរភូមិនេសាទមួយនេះនឹងក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏សំខាន់នឹងមានសក្កដានុពលខ្លាំង ដូចឆ្នេរនៅកំពង់សោមផងដែរ។

ខណៈដែលមានកំណើនអ្នកទៅលេងឆ្នេរនេសាទកាន់តែច្រើនឡើងៗក្នុងនោះក៏យើងសង្កេតឃើញថាមានអ្នកមានលុយជាច្រើន ជាពិសេសជនជាតិចិន បាននឹងកំពុងសិក្សាគម្រោងជាច្រើននៅក្បែរៗតំបន់នោះ ដែលអាចធ្វើឲ្យតម្លៃដីធ្លីនៅទីនោះហក់ឡើងខ្លាំងក្នុងរយៈពេលយ៉ាងខ្លីមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here