(សុខភាព)៖ តាមធម្មតាការទទួលទានដំឡូងច្រើន ពិតជាអាចបញ្ចេញផោមច្រើនជាក់ជាមិនខាន ពីព្រោះក្រោយ ពេលទទួលទានដំឡូងរួចប្រព័ន្ធរំលាយអាហាររបស់សារពាង្គកាយ នៃជាតិកាកសរសៃដំឡូងនៅក្នុងពោះវៀន បង្កើតជាឧស្ម័នដែលមានលក្ខណៈជាខ្យល់នៅក្នុងក្រពះ ហើយនៅទីបំផុតក៏បញ្ចេញមក និងក្លាយជាផោម។

ប៉ុន្តែករណីខាងលើនេះ ច្រើនតែកើតមានឡើងចំពោះមនុស្សណាដែលទទួលទានអាហារជាតិកាកសរសៃតិច ប៉ុណ្ណោះ។ ដូច្នេះវិធីដ៏ល្អអាចទទួលទានទឹកឲ្យបានច្រើន ទប់ស្កាត់កុំឲ្យបញ្ចេញផោម។ ចំពោះលោកអ្នក ណាដែលយល់ឃើញថា នៅក្នុងក្រពះមានខ្យល់ច្រើនគួរទទួលទានដំឡូងនៅក្នុងបរិមាណតិចជាការប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here