គន្លឹះពិសេសមួយពី លោក ឧកញ៉ាចេង ខេងធ្វើឱ្យអ្នករកស៊ីអចលនទ្រព្យឆាប់ជោគជ័យលឿន

0
972

សម័យបច្ចុប្បន្ននេះយើងសង្កេតឃើញថាមានអ្នកចេញរកស៊ីដីធ្លីវិសយ័អចលនទ្រព្យយ៉ាងច្រើន ហើយក្នុងការធ្វើទីផ្សារលក់ក៏ផ្សេងៗគ្នាផងដែរ ។ តែអ្វីដែលសំខាន់ដើម្បីរកស៊ីជោគជ័យទៅបានលុះត្រាតែ យើងយល់ច្បាស់អំពីគោលដៅនៃការចេញរកស៊ីរបស់ខ្លួន ព្រោះបើកំណត់គោលដៅខុស នាំឲ្យកំណត់យុទ្ធសាស្ត្រ អនុវត្តសកម្មភាពក៏ខុសដែល។ ដោយឡែកលោកឧកញ៉ាចេង ខេង បានលើកឡើងថា ចង់ជោគជ័យកិច្ចការ ឬរកស៊ីរបបណាមួយ យើងត្រូវចេញរកស៊ីដើម្បីអ្នកដទៃ ព្រោះការងារបែបនេះធ្វើទៅអស់លទ្ធភាព និងទទួលបានប្រសិទ្ធភាពខ្ពស់បើអ្នកអនុវត្តវា។

លោកឧកញ៉ាចេង ខេង បានបង្ហើបឲ្យដឹងថា តាំងពីឈានជើងចូលទីក្រុងភ្នំពេញមក តែងគិតថា តើធ្វើដូចម្តេច ដើម្បីឲ្យយើងធ្វើកិច្ចការណាមួយនោះ ឲ្យអស់លទ្ធភាព ព្រោះពេលយើងធ្វើការងារ ហត់ល្មមៗយើងចង់ឈប់សំរាក ហើយអត់អស់លទ្ធភាពទេ។ លោកបានគិត និងរិះរកវិធីសាស្ត្រផ្សេងៗ តែរយៈកាលជាយូរនៅតែរកមិនទាន់ឃើញ របៀបធ្វើការឲ្យអស់លទ្ធភាពដដែល។ លោកបានបន្តទៀតថាតាមរយៈបទពិសោធន៍ប្រឡូកការងារ និងរកស៊ីច្រើនឆ្នាំទើប ដឹងថា បើយើងចង់ធ្វើការងារ ឬរកស៊ី សម្រាប់ត្រឹមរង្វង់គ្រួសារ មិនដើម្បីសង្គមជាតិ ឬអ្នកដទៃនោះ យើងមិនអាចធ្វើវាឲ្យអស់លទ្ធភាព និងឈានដល់ភាពជោគជ័យនោះទេ។

«ជាក់ស្តែងបើខ្ញុំទៅធ្វើអ្វីមួយ ដើម្បីខ្លួនឯង ទោះបីមានឆន្ទៈក្នុងការធ្វើការ តែហាក់ដូចជាពេលវេលានៃការធ្វើការងារ ការគ្រប់គ្រងពេល ហាក់មិនអស់លទ្ធភាព និងប្រសិទ្ធភាពខ្ពស់នោះទេ។ ប៉ុន្តែបើខ្ញុំធ្វើដើម្បីនរណាម្នាក់ ឬអតិថិជន តែងមានអារម្មណ៍ក្រែងចិត្ត ខ្លាចគាត់ចាំយើងយូរ ខ្លាចធ្វើទៅមិនបានល្អ ឬធ្វើឲ្យគាត់ខាតបង់ ឬមានបញ្ហាផ្សេងៗ តែបើធ្វើដើម្បីខ្លួនឯង មិនគិតដល់បញ្ហាទាំងនេះទេ» នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា។

LEAVE A REPLY

Please enter your comment!
Please enter your name here