​តំបន់​សមុទ្រ និង​ឆ្នេរ​ កំពុងតែមានការអភិវឌ្ឍន៍ខ្លាំង

430

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាប្រភេទអចលទ្រព្យមួយប្រភេទដែលនឹងកំពុងតែមានការអភិវឌ្ឍខ្លាំងក្លានាពេលបច្ចុប្បន្ននេះ។ ក្នុងនោះឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្ររបស់ប្រទេសយើងនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ។

តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។ បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។

ការស្រាវជ្រាវថ្មីៗ បានប៉ាន់ប្រមាណថា នៅក្នុងដែនសមុទ្រកម្ពុជា មានវត្តមាន ស្មៅសមុទ្រ ១០ប្រភេទ, ផ្កាថ្មរឹង ៧០ ប្រភេទ, ដើមកោងកាង ៣០ ប្រភេទ និងត្រី ៤៣៥ ប្រភេទ។ បន្ថែមពីនេះ មានប្រភេទសត្វ និងរុក្ខជាតិដែលគួរឱ្យកត់សម្គាល់មួយចំនួនទៀត ដូចជា សត្វឌូហ្គាំង និងសេះសមុទ្រ។ ការធ្វើស្ថិតិថនិកសត្វនៅក្នុងទឹករបស់កម្ពុជាឆ្នាំ ២០០១ បានរកឃើញមាន ១០ប្រភេទសត្វ (សត្វផ្សោត និងបាឡែន)។ 

យ៉ាងណាមិញដីតំបន់ឆ្នេរក្នុងខេត្តកោះកុង ភូមិនេសាទ ឃុំជ្រោយស្វាយ បច្ចុប្បន្នកំពុងតែមានកំណើនភ្ញៀវទេសចរណ៍លេងយ៉ាងជុងហុគស្របពេលដែលអ្នកមានលុយ ជាពិសេសជនជាតិចិនបានកំពុងតែងាកចំណាប់អារម្មណ៍ទៅលើតំបន់ដីឆ្នេរមួយនេះផងដែរ។ អ្នកជំនាញខាងវិស័យដីធ្លីបានមានប្រសាសន៍ថាដីនៅក្នុងខេត្តកោះកុង ដីក្បែរតំបន់ឆ្នេរអាចនឹងឡើងថ្លៃខ្លាំងកប់ពពកដូចដីនៅកំពុងសោមអញ្ចឹងដែរ។

សូមទស្សនារូបភាពពីឆ្នេរនេសាទខាងក្រោមនេះទាំងអស់គ្នា!