ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកដូងចំពោះសុខភាពរបស់មនុស្ស

0
49

ទឹកដូងជាសារធាតុរាវដែលមានល្បាយស្មើសាច់ធម្មជាតិមួយប្រភេទដែលមាន ផ្ទុកនូវអាហារូបត្ថម្ភខ្ពស់ អនាម័យ និងល្អបំផុតសម្រាប់សុខភាពមនុស្ស។ ទឹកដូងមានរសជាតិផ្អែមស្រាល និង ផ្ទុកដោយវីតាមីន B-Complex ដ៏ច្រើន រួមទាំងសារជាតិរ៉ែសំខាន់ៗមួយចំនួន ទៀតផងដែរដូចជា កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូម ស័ង្កសី និងសារជាតិម៉ង់កាណែសជាដើមដែលសុទ្ធតែផ្តល់ផលល្អដល់សារពាង្គកាយមនុស្ស។

វាក៏ត្រូវបានគេដឹងថាជាប្រភពនៃអេឡិចត្រូលីត្រដ៏ប្រសើរ និងមានកម្រិតអាយ សូតូនីកស្មើសាច់ និងតុល្យភាពនៅនឹងសារជាតិអេឡិចត្រូលីត្រនៃឈាមក្នុងរាងកាយរបស់មនុស្ស។ សារធាតុនៃឈាមរបស់មនុស្សបង្កើតឡើងដោយសារជាតិប្លាស្មាយ៉ាងច្រើន រហូតដល់៥៥ ភាគរយខណៈដែលទឹកដូងត្រូវបានអ្នកវិទ្យាសាស្រ្តដឹងយ៉ាងច្បាស់ថាមានផ្ទុកសារជាតិប្លាស្មាច្រើនបំផុតដែលត្រូវបានគេជ្រើសរើសវាមកចម្រាញ់សម្រាប់បំពេញតម្រូវការនៅពេលដែលសារជាតិ ប្លាស្មានៃសារពាង្គកាយមនុស្សចុះខ្សោយ។

ទឹកដូងមានសមត្ថភាពអាចបង្រ្គប់ជាតិទឹកទៅដល់ជាលិកាជ្រៅរបស់រាងកាយដែល បានធ្វើឲ្យវាកាន់តែផ្តល់គុណប្រយោជន៍  ខ្ពស់បំផុតដល់សារពាង្គកាយមនុស្សដែលមានសកម្មភាពខ្លាំងជាប្រចាំ វាក៏អាចជួយរក្សាតុល្យភាពនៃកម្រិតជាតិអាស៊ីតនៅក្នុងឈាម បំប៉ន និងពង្រឹងសុខភាពប្រព័ន្ធភាព ស៊ាំ ជួយថែរក្សាតម្រងនោមនិងជួយចម្រោះ កាកសំណល់ រួមទាំងសារជាតិពុលចេញពីរាងកាយបានល្អ និងបញ្ចៀសពីហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោមផង។

លើសពីនេះទឹកដូងក៏បានផ្តល់គុណ   ប្រយោជន៍ដ៏សម្បូរបែបដល់សុខភាពបេះដូង និងប្រព័ន្ធរបត់ឈាម ដែលវាត្រូវបានអ្នកជំនាញផ្នែកសុខភាពណែនាំឲ្យទទួលទានជាប្រចាំចំពោះប្រភេទជំងឺរ៉ាំរ៉ៃ មួយ ចំនួនដូចជា ជំងឺឈឺក្បាលប្រកាំង ជំងឺ រលាកច្រមុះ ជំងឺឈឺចាប់ទូទៅ ជំងឺហឺត ជំងឺទាក់ទងនឹងសាច់ដុំបេះដូង ជំងឺឆ្កួត ជ្រូក ជំងឺសើសឈាម ជំងឺស្ទះសរសៃឈាម អាក់ទែពីបេះដូង ជំងឺទាក់ទងនឹងប្រព័ន្ធ សរសៃប្រសាទកណ្តាលនៃខួរក្បាល ជំងឺរលាកសន្លាក់ និងអាការៈនៃជំងឺអស់ កម្លាំងរ៉ាំរ៉ៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here