អ្នកដែលមានសម្រស់ស្អាតមិនប្រាកដថាសំណាងទាំងអស់នោះទេ

278

តារាសម្តែងស្រី Goo Hye Sun ជាតួស្រីក្នុងរឿង F4 បានបង្ហោះសារ នៅក្នុងអ៊ីនស្តារក្រាម ដែលប្រកាសថាស្វាមីក្មេងរបស់នាង ចង់លែងលះគ្នា។ ដំណឹងនេះបានធ្វើឲ្យហ្វេន មានការបើកភ្នែកធំៗ និងសឹងតែមិនជឿទេថា ជីវិតឯកជនរបស់នាង ជាមួយនឹងស្វាមី កន្លងមក ជួបបញ្ហាសោះ តែភាគច្រើន នាងមិនដែលទម្លាយ ទើបតែថ្មីៗនេះទេ ដែលនាងស្រាយអារម្មណ៍ដ៏សែនតានតឹងនេះ លើកមករៀបរាប់ក្នុងអ៊ីនស្តារក្រាម។

ក្រោយពីបានឃើញដូច្នេះ ហ្វេនក៏ស្រាប់តែចាប់អារម្មណ៍រឿងនាង ដូចជាមួយនឹងនាងSong Hye Kyo  ដែលត្រូវស្វាមី សុំលែងលះដូចគ្នា ទាំងដែលខាងស្រី នៅតែស្រលាញ់ពេញបេះដូង មិនចង់បែក។

ជាពិសេស បើប្រៀបធៀប នាង ជាមួយនឹងSong Hye Kyo មានជីវិតដូចគ្នាបេះបិទ ដែលមានទាំងសម្រស់ កេរ្តិ៍ឈ្មោះល្បីល្បាញ ឆ្លាត មានសមត្ថភាព តែជីវិតគូ ហាក់ដូចជា មិនសមប្រកបទាល់តែសោះ ហើយសូម្បីតែមានបញ្ហា ក៏កើតចំឆ្នាំ២០១៩ដូចគ្នាទៀតផង។យ៉ាងណាមិញ នៅពេលនេះ ហ្វេនមានតែលើកទឹកចិត្ត​ឲ្យអ្នកទាំងពីរ មានស្មារតីរឹងមាំ និងហ៊ានប្រឈមមុខការពិត ដើរទៅមុខ​ដើម្បីអនាគត ចាត់ទុកថា ជាមេរៀនជីវិតមួយទៅចុះ៕