ស្តាប់ការបកស្រាយរឿងស្នេហាខុសជំនាន់ (មានវីដេអូ)

0
1024

(ភ្នំពេញ)៖  តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញាដួង ម៉ានិច មួយរយៈពេលចុងក្រោយនេះ មានសន្ទុះប្រជាប្រិយភាពខ្លាំង ស្របពេលដែលធ្លាយដំណឹងស្រលាញ់គ្នាជាមួយ បុត្រ និងវីដេអូរាំរបស់នាងត្រូវបានគេTroll ពេញបណ្តាញសង្គមតែម្តង។

ដោយឡែកទោះបីជាមានគេTroll លេងសើចពេញបណ្តាញសង្គមយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថានាងមិនមានប្រតិកម្ម ឬខឹងអ្វីនោះទេ ខណៈពេលដែលកាលពីពេលថ្មីៗនេះ នាងបានធ្វើការរៀបរាប់តាមរយៈការLive វីដេអូ មានតែអរគុណដល់ពួកគេ សម្រាប់ការស្រលាញ់ គាំទ្រ។

តែអ្វីដែលកាន់តែពិសេស និងមហាជនភាគច្រើនចង់ជ្រាបច្បាស់នោះគឺ ទំនាក់ទំនងជាមួយនឹងប្រុសក្មេងបុត្រ នាងក៏បានធ្វើការបកស្រាយ និងស្រាយចម្ងល់ថានេះជារឿងពិតឬក៏យ៉ាងណា ដោយក្នុងនោះនាងបានរៀបរាប់ថានេះជារឿងមិនពិតនោះទេ ដែលថានាងស្រលាញ់គ្នា តែការពិតអ្នកទាំងនេះកំពុងតែបំពេញ ការងារជាមួយគ្នាជាច្រើន ដូច្នោះកុំមានការយល់ច្រឡំអី។

រឿងរ៉ាវការស្រលាញ់ក្នុងនៃស្នេហាគឺ នាងគ្មាននោះទេចំពោះបុត្រ ក៏ប៉ុន្តែសម្រាប់ការស្រលាញ់ជាបងស្រី និងប្អូនប្រុសគឺមានចំពោះគ្នាតែប៉ុណ្ណោះ។ តាមរយៈការបកស្រាយរបស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន បញ្ចប់ចម្ងល់ ព្រោះរាល់សកម្មភាពជាច្រើនរបស់អ្នកទាំងពីរ គឺគ្រាន់តែជាការសម្តែងប៉ុណ្ណោះនោះទេ ហេតុដូច្នេះសូមកុំមានការភាន់ច្រឡំបន្តទៅទៀតអី។

នឹកបងប្អូន ណាស់ ហេីយថ្ងៃនេះក៏ចង់ប្រាប់ដល់បងប្អូនទាំងអស់គ្នាថា ខ្ញុំនឹងនិយាយនូវអ្វី ដែលបងប្អូនខ្លះមានការយល់ច្រលំ​ 😍😍 តេាះចូលស្ដាប់ដួងម៉ានិច និងបុត្រ និយាយក្នុងការ live ទាំងអស់គ្នា …

Gepostet von Doung Manich – ដួង ម៉ានិច am Samstag, 17. August 2019

LEAVE A REPLY

Please enter your comment!
Please enter your name here