រងចាំមើល! ភាពយន្ត​ខ្នាត​ធំ​ចំណាយ​ជាង​១លាន​ដុល្លារ ពោរ​ពេញ​ដោយ​ឈុត​វ៉ៃតប់ បាញ់​ប្រហារ បង្ហាញ​ពី​ទេស​ភាព​ក្នុង​ខេត្ត​កោះកុង (មានវីដេអូ)

350

(ភ្នំពេញ)៖  កញ្ញា ឌី សូនីតា ជាតារាសម្តែងមួយរូបដែលតែងនាំជូនប្រិយមិត្តអ្នកទស្សនានូវសំណើច ស្ទើរគ្រប់ពេលដែលមានវត្ត​មាន​របស់​នាង ជា​ពិសេស​​នៅ​ក្នុង​វីដេអូដែលបង្ហាញនៅលើបណ្តាញសង្គម និងកម្មវិធីនានា។ ក្រៅពីមានសមត្ថភាពខ្ពស់នៅក្នុងវិស័យ​សិល្បៈ​ទាំង​សម្តែង និង​ច្រៀង សូនីតា ធ្វើអោយប្រិយមិត្តស្ងើច​សរសើរ​នាងមិនដាច់ពីមាត់ថា កញ្ញា ឌី សូនីតា ជាតារាមួយដួង​ដែល​​មានភាពរួសរាយ​រាក់​ទាក់។

ដោយឡែកខ្សែភាពយន្ត «វាលប្រមាញ់» ដែលត្រូវបានគេដឹងថា ដឹកនាំសម្ដែង ដោយផលិតករមកពីបរទេស និងបានចំណាយលុយក្នុងការផលិតអស់ប្រមាណជាង១លានដុល្លារ បានបង្ហាញពីទេសភាព និងសក្កតានុពលរីកចម្រើននៅក្នុងខេត្តកោះកុង នឹងត្រូវបង្ហាញវត្តមានបញ្ចាំងនៅក្នុងខែកញ្ញាខាងមុខនេះហើយ។

ដោយឡែក ឈុតខ្លីរបស់ភាពយន្តរឿង«វាលប្រមាញ់ ឬ The Prey» ដែលផលិត និងដឹកនាំរឿងដោយ លោក ជីមី ហេនឌ័រសុន (Jimmy Henderson) ដែលទស្សនិកជនទូទៅស្គាល់ថាជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូបផ្នែកភាពយន្តបែប Action កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពយន្តនេះ ពោរពេញដោយឈុតឆាកវាយតប់ បាញ់ប្រហារ និងផ្សងព្រេង។ ភាពយន្តនេះក៏មានការចូលរួមសហការផលិត ពី «ផលិតកម្មកងចក្រភីកឈ័រ» ដែលបានផលិតភាពយន្តខ្មែររឿង Jailbreak ដ៏ល្បីកាលពីឆ្នាំ ២០១៧ ផងដែរ។

ភាពយន្តនេះនិយាយពី ភ្នាក់ងារសំងាត់ចិនឈ្មោះ Xin បានទទួលបេសកកម្មដ៏សំខាន់មួយជាលក្ខណៈ អន្តរជាតិ។ គាត់ត្រូវបានគេចាប់បញ្ជូនទៅកាន់គុកនៅក្នុងព្រៃមួយកន្លែងនៃប្រទេសកម្ពុជាដែលអនុវត្តច្បាប់ដាច់ដោយឡែកពីអ្នកផ្សេង។ នៅទីនោះ អ្នកដែលមកកម្សាន្តគឺជាប្រភេទមនុស្សដែលមានប្រាក់ច្រើនដ៏គួរអោយខ្លាច ចំណែកអ្នកទោសក្នុងគុកបានក្លាយជាកូនអុកសម្រាប់ការលេងល្បែងបរបាញ់មនុស្ស។

អស់ពេលជាច្រើនឆ្នាំនៃ ការបង្ក្រាបបទឧក្រិដ្ឋកម្មដោយគ្មានត្រាប្រណី Xin បានស្គាល់ពីខ្លួនឯង ហើយប្រឹងរត់គេចពីការតាមសម្លាប់ របស់អ្នកប្រមាញ់ និង តស៊ូប្រយុទ្ធដើម្បីសេរីភាព មុនពេលដែលរូបគាត់ត្រូវក្លាយជារង្វាន់របស់អ្នកប្រមាញ់។ សំនួរមួយដ៏សំខាន់ តើ Xin អាចរត់គេចពីល្បែងដ៏គ្រោះថ្នាក់ និងអាចមានជីវិតរស់នៅដែររឺទេ? ចង់ដឹងសាច់ររឿងយ៉ាងណានោះសូមកុំភ្លេចតាមដានទាំងអស់គ្នា!