លោក ស៊ន សៀប ថា៖ ជ្រើសរើសភ្នាក់ងារអចលនទ្រព្យត្រូវធ្វើដូចជ្រើសរើសវេជ្ជបណ្ឌិត ឬមេធាវីអញ្ចឹង

0
50

ស្វែងរកអចលនទ្រព្យមិនមែនជារឿងដែលពិបាកខ្លាំងនោះទេ​ ប៉ុន្តែស្វែងរកអចលទ្រព្យដែលអាចធានា បានផលចំណេញ និងធានាបានសុវត្ថិភាពពេញលេញ ទើបជារឿងធ្វើឲ្យស្មុគស្មាញ។ ស្មុគស្មាញដោយហេតុ ថាអ្នកនៅមិនទាន់យល់ដឹងស៊ីជម្រៅអំពីបរិបទនៃទីផ្សារ និងស្ថានភាពជាក់ស្តែងនៃនិតិវិធីនានា ដើម្បីធានាបានការទិញលក់ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អ្នក។ ប៉ុន្តែ សម្រាប់ពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នកមិនសូវយល់អំពីទីផ្សារ មិនមែនមានន័យអ្នកមិនគួរបន្តការវិនិយោគនោះឡើយ ហេតុផលត្រង់ថា អ្នកអាចទៅរកអ្នកជំនាញឲ្យជួយអ្នកបាន។ សំំណួរបន្ទាប់សួថាតើអ្នកត្រូវស្វែងរកអ្នកជំនាញល្អបំផុត មួយដោយរបៀបណា? 

ឆ្លើយនឹងសំណួរនេះ លោក ស៊ន សៀប នាយកប្រតបត្តិរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេតបាននិយាយថា «ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយប្រៀបដូចជាការជ្រើសរើសគ្រូពេទ្រ វេជ្ជបណ្ឌិត ឬមេធាវីអញ្ចឹងដែរ»។ លោកបានពន្យល់ថានៅពេលមានបញ្ហាណាមួយកើតឡើងតាមផ្លូវតុលាការ យើងត្រូវតែរកមេធាវីឲ្យជួយការពារ និងដោះស្រាយ។​ ចំណែកនៅពេលឈឺយើងត្រូវតែរកគ្រូពេទ្យ ឬវេជ្ជបណ្ឌិតជំនាញណាមួយឲ្យត្រូវនឹងស្ថានភាពជម្ងឺដើម្បីជួយព្យាបាល។ 

ចំណុចនេះវាមិនមានអ្វីខុសគ្នាពីការស្វែងរកអ្នកជំនាញអចលនទ្រព្យនោះទេ។  នេះជាកាបញ្ជាក់របស់ លោក សៀប។ លោកបន្តថាអ្នកជំនាញមានច្រើន ប៉ុន្តែពួកគេមានជំនាញខុសៗ មានបទពិសោធន៍ផ្សេងៗគ្នា និងធ្វើការផ្តោតលើតំបន់ខុសៗគ្នាផងដែរ។ ក្រៅពីមើលលើអ្នកជំនាញ អ្នកទិញក៏ត្រូវមើលពីខ្លួនឯងដែរ។ មានន័យថាអ្នកទិញត្រូវដឹងអំពីគោលបំណងពិតប្រាកនៃការទិញអចលនទ្រព្យ ឬការវិនិយោគរបស់ខ្លន។ បន្ទាប់មកពួកគេត្រូវជ្រើសរើសយកក្រុមហ៊ុន ឬភ្នាក់ងារណាមួយដែលធ្វើការមានជំនាញត្រូវជាមួយគោលដៅវិនិយោគនោះ។ 

ឧទាហរណ៍៖ ប្រសិនបើអ្នកត្រូវការលក់ដី អ្នកត្រូវរកភ្នាក់ងារដែលមានជំនាញផ្តោតលើការលក់។ បើអ្នកវចង់វិនិយោគសណ្ឋាគារអ្នកត្រូវស្វែងរកភ្នាក់ងារដែលជំនាញខាងអចលនទ្រព្យបែបពាណិជ្ជកម្ម ផ្តោតលើការទិញលក់សណ្ឋាគារ។​ ជារួមអ្នកជំនាញមានច្រើន ពោលអ្នកជំនាញខ្លះទៀតផ្តោតលើខុនដូសុទ្ធសាត ខ្លះផ្តោតលើការវាយតម្លៃ និងខ្លះទៀតផ្តោតលើអចលនទ្រព្យបែបឃ្លាំង និងរោងចក្រ ។ល។   ដូចនេះអ្នកទិញខ្លួនឯងត្រូវកំណត់ឲ្យបានពីអត្តសញ្ញាណរបស់ក្រុមហ៊ុននីមួយៗ។ ក្រៅពីជំនាញតាមឯកទេសរបស់ភ្នាក់ងារ អ្នកក៏ត្រូវតែកំណត់ឲ្យបានចំពោះ​ភាពស្របច្បាប់ភ្នាក់់ងារ និងអាជ្ញាប័ណ្ណក្រុមហ៊ុន។ នេះជាការលើកឡើងរបស់លោក សៀប៕  ប្រភព៖ realestate

LEAVE A REPLY

Please enter your comment!
Please enter your name here