តើអាចទេ! ឱក សុគន្ធកញ្ញា ប្រាថ្នាចង់បានកូនប្រុសច្បង

0
61

ភ្នំពេញ៖  ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។ តារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញាមានអ្នកគាំទ្រស្រលាញ់ច្រើន ហើយជីវិតរបស់អ្នកនាងក៏ហាក់ដូចជាផ្លាស់ប្តូរ រស់នៅក្នុងភាពស្តុកស្តម្ភពោរពេញដោយសុភមង្គល។

មកទល់នឹងពេលនេះ អ្នកនាងទទួលបាននូវសេចក្តីសុខយ៉ាងពេញលេញ ក្រោយបានរៀបការ និងកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលមិនទាន់ដឹងថាប្រុស ឬក៏ស្រីនៅឡើយ។

កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើការបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រ ជាមួយនឹងការចង់បានកូនប្រុស និងស្រី ដែលនាងបាននិយាយថា ទាំង២នេះ ប្រុសក៏បានស្រីក៏បាន តែបើភ្លោះរឹតតែល្អ ព្រោះជាក្តីប្រាថ្នារបស់នាង។

អ្នកនាង ឱកសុគន្ធកញ្ញា បានបន្ថែមថា តាមចិត្ត នាងចង់បានកូនប្រុសច្រើនជាងកូនស្រី ព្រោះកូនប្រុសអាចធ្វើជាបុគ្គលរឹងមាំចំពោះគ្រួសារ ក៏ដូចជាមើលថែប្អូនៗ ម្យ៉ាងវិញទៀតនាងធ្លាប់ជាកូនស្រីច្បង ដែលពិតជាពិបាកខ្លាំង ព្រោះបានឆ្លងកាត់នូវការលំបាក ត្រូវរកប្រាក់ចិញ្ចឹមគ្រួសារ មើលថែប្អូនៗសព្វបែបយ៉ាងរហូតមកដល់ពេលនេះ។ តែទោះជាយ៉ាងណាក្តី ពេលដឹងលទ្ធផលកូនប្រុស ឬស្រី នាងនៅតែទទួលយក ជាមួយនឹងការពេញចិត្ត ទាំងប្រុសស្រី គឺស្រលាញ់គ្រប់ៗគ្នា ហើយពេលនេះនាងក៏កំពុងតែទទួលបាននូវសេចក្តីសុខពោរពេញដោយស្នាមញញឹមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here