ក្តៅៗបែកធ្លាយ «រឿង​មាន​គេ​ឲ្យ​តម្លៃ​ខ្លួន​៥០០​ដុល្លា​ដើម្បី . . .

0
56

(ភ្នំពេញ)៖ ថ្មីៗនេះ ស្រីស្រស់ គីម ស៊ីវឡាម ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីល្បីថាមានបុរស ម្នាក់មកតថ្លៃខ្លួនត្រង់ ដែលនេះជារឿងមួយកម្រមាន ចំពោះសង្គមអ្នកសិល្បៈ។ ដោយរឿងនេះ ហាក់មិនទាន់ ស្ងប់ស្ងាត់ និងចង់បង្ហាញប្រាប់ឲ្យច្បាស់ដល់ទស្សនិកជន កញ្ញា គីម ស៊ីវឡាម នឹងចូលរួមជាតារាកិត្តិយសក្នុង កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ។

តារាស្រីរាងខ្ពស់ស្រឡះ ទឹកមុខសិចស៊ី ដងខ្លួនស្រឡូន កញ្ញា គីម ស៊ីវឡាម ត្រូវបានគេដឹងថាតែងតែបង្ហាញ វត្តមាន បង្អួតសម្រស់លើសង្វៀនប្រដាល ហើយក្រៅពីនេះ ក៏ជាតារាសម្តែង ផ្នែក MV បទល្បីរបស់តារាចម្រៀង កែវ វាសនា ក្នុងបទ «កម្ម» និងក្នុង MV របស់តារាចម្រៀង ពេជ្រ ថាណា ក្នុងបទ

«មានប្រពន្ធល្អមិនចេះថែ» ផងដែរ។ ដោយឡែក សម្រាប់រឿងផ្ទាល់ខ្លួន មានតថ្លៃខ្លួនខាងលើនេះ កន្លងមក អ្នកចូលចិត្តតាមដានសកម្មភាព របស់តារាខ្មែរ តែងតែសង្កេតឃើញថា ក្រៅពីតារាស្រីស្រស់កញ្ញា គឹម ស៊ីវឡាម នោះ ក៏មានតារាល្បីៗជាច្រើន ទៀត ដែលត្រូវបានក្រុមឪយ៉ែម និងម៉ែយ៉ែមតាមរំខាន ក្នុងនោះ មានដូចជាស្រីស្អាត ជីជី, កញ្ញាតូតា, តារាទឹកភ្នែក នី មុនីនាថ និងគៀត សុវណ្ណាឡាង ជាដើម ដែលពួកគេអះអាងថា សុទ្ធតែច្រានចោលសំណើ សុំទៅញ៉ាំបាយជាថ្នូរលុយធីបទាំងនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here