ពេលរាងកាយបញ្ចេញសកម្មភាពច្រើន ទោះជាសកម្មភាពអ្វីក៏ដោយ សុទ្ធតែមានប្រយោជន៍ដល់សុខភាព គ្រាន់តែស្ថិតនៅក្នុងកម្រិតផ្សេងៗគ្នា។ ដើរ រត់ ជិះកង់ ហែលទឹក មានប្រយោជន៍ខ្លាំង ដល់សុខភាព ពីការជិះកង់ហាត់ប្រាណ។
១- ដុតបំផ្លាញកាឡូរី យើងនឹងបាត់បង់កាឡូរីជាច្រើនពេលជិះកង់។ ជាក់ស្ដែង បើចំណាយពេលកន្លះម៉ោងធាក់កង់ម៉ាស៊ីនដោយដាក់ទម្ងន់ប្រមាណ ៧០ គីឡូក្រាម គឺស្មើនឹងដុតកាឡូរីបានដល់ ២៦០ កាឡូរីឯណោះ។ បើដាក់ទម្ងន់ធ្ងន់ជាងមុន ឬប្រឹងខ្លាំងជាងមុន យើងនឹងអាចដុតកាឡូរីកាន់តែច្រើនជាងមុនដែរ
២- ជួយដល់សន្លាក់ សកម្មភាពហាត់ប្រាណ Aerobic ជាច្រើន អាចមានការលំបាកចំពោះសន្លាក់ ដោយសារមានការការរត់ ឬការលេងកីឡាជាដើម។ យ៉ាងណា ជិះកង់ធម្មតា អាចជួយឲ្យបេះដូងច្របាច់ឈាមបានល្អ ដោយមិនសង្កត់ធ្ងន់លើសន្លាក់នោះទេ។ យោងតាមគ្លីនិក Cleveland នៅអាមេរិក ធាក់កង់ ពិសេសគ្នាយើងលើសទម្ងន់ (BMI) ចាប់ពីជាង ២២គីឡូក្រាម គឺអាចបន្ថយភាពតានតឹងដោយស្វ័យប្រវត្តិទៅលើត្រគាក ជង្គង់ ខ្នង និងកជើង ហើយល្អជាបើធៀបទៅនឹងហាត់ប្រាណដោយការដើរ។
៣- ប្រយោជន៍ដល់ចង្វាក់បេះដូង ជិះកង់ ជួយអភិវឌ្ឍដំណើរការសរសៃឈាម។ បើជិះកង់ទៀងទាត់ អាចជួយឲ្យអ្នកលើសសម្ពាធឈាម អាចរក្សាកម្រិតសម្ពាធឈាមបានល្អ ជាតិស្ករក្នុងឈាមក៏មានស្ថិរភាព អាចការពារជំងឺគាំងបេះដូង។ គ្លីនិក Mayo នៅអាមេរិក អះអាងថា ការជិះកង់ញឹកញាប់ អាចគ្រប់គ្រងមុខងារបេះដូង ជួយឲ្យមានសមត្ថភាពច្របាច់ឈាមកាន់តែមានប្រសិទ្ធភាព។ ជិះកង់ ក៏ជួយបង្កើនចំនួនកូលេស្តេរ៉ូលល្អ (HDL) និងបន្ថយកូលេស្តេរ៉ូលអាក្រក់ (LDL) ចេញពីរាងកាយបានទៀតផង។ ជាលទ្ធផល បានកាត់បន្ថយករណីកកើតកំណកខ្លាញ់ដែលធ្វើរាំងស្ទះក្នុងសរសៃឈាមទៀតផង។