Tuesday, January 25, 2022
Homeព័ត៌មានសិល្បៈតាប៊ុយ ៖ប្រឈមឡើងតុលាការ ខណៈភាគី​រថយន្ដរងគ្រោះ​ទាមទារសំណងចំនួន​១០ម៉ឺន​ដុល្លារ

តាប៊ុយ ៖ប្រឈមឡើងតុលាការ ខណៈភាគី​រថយន្ដរងគ្រោះ​ទាមទារសំណងចំនួន​១០ម៉ឺន​ដុល្លារ

~

~

~

តាប៊ុយ ត្រូវបានម្ចាស់រថយន្ដម៉ាកPrius ប្ដឹងទៅតុលាការ ក្រោយពីអតីតអ្នក​ផលិ​ត​កម្មវិធី​ទូរទស្សន៍​Mytvរូបនេះ​តវ៉ារឿងប្រាក់សំណង​ជួសជុលរថយន្ដដែលចេញដោយ​ហ្គារ៉ាស​មួយដើម្បីបញ្ចប់រឿងក្នុងតម្លៃ​ខូចខាតសរុបចំនួន២២៥០​ដុល្លារ។តាប៊ុយ បានចេញ​វីដេអូទទួល​ស្គាល់​កំហុសថាខ្លួនពិតជាខុសមែនព្រោះបើក​បរក្នុងស្ថានភាព​ស្រវឹង។ប៉ុន្ដែ​លោក​បែ​ជាថា​ចំ​នួនទឹកប្រាក់ដែលត្រូវធ្វើឲ្យរថយន្ដ​ខាងភាគីរងគ្រោះនោះហាក់ច្រើនហួសការខូច​ខាតទៅវិញ។តាប៊ុយ ដែលជាអ្នក​បើកបុករថយន្ដរបស់គេឈប់​នៅភ្លើងស្ដុបនោះបែ​ជាថា​រថយ​ន្ដម៉ាកRange Rover របស់លោកក៍ត្រូវធ្វើអស់ច្រើនដែរទើប​ធ្វើឲ្យមានការលេចឭថា​ខាងភាគី​រងគ្រោះ​ពេល​នេះលែងទទួលយកប្រាក់ចំនួន ២២៥០ដុល្លារនោះមកធ្វើឡានទៀត​ហើយ​គឺចង់ប្ដឹងVj តាប៊ុយ ឡើងតុលាការដោយទាមទារសំណងជំងឺចិត្តចំនួន២ម៉ឺនដុល្លារ ហើយលុយដែលបានមកពីតាប៊ុយ នឹង​យកទៅ​ប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផាទាំងអស់។ ប្រភពដែលទម្លាយនៅលើបណ្ដាញ​សង្គមនោះថាជន​រង​គ្រោះ​ក្ដៅចិត្តរឿង​តាប៊ុយ វែកញែក​រឿងតម្លៃធ្វើរថយន្ដអស់ជាង២ពាន់​ដុល្លារនោះទើប​កាលពីថ្ងៃទី១៦ខែធ្នូភាគីម្ចាស់រថយន្ដPrius បានដាក់ពាក្យ បណ្ដឹងទៅ​តុលា​ការ ចោទអតីតពិធីកររូបនេះបន្ថែមពីបទប៉ុនប៉ងសម្លាប់ បង្ករគ្រោះថ្នាក់ចរាចរណ៍ ញុះញង់ឲ្យមានការរើសអើង ហើយប្ដូរ​ពី​ការ​ទាមទារសំណងពីចំនួន២ម៉ឺនដុល្លារទៅជាចំនួន១០ម៉ឺនដុល្លារវិញ។

~

~

~

អ្នកយកព័តមានយើងព្យាយាមទាក់ទងតាមទូរស័ព្ទទៅតាប៊ុយ កាលពីរសៀលថ្ងៃទី​១៧​​ខែធ្នូ​ តែទូរស័ព្ទមិនចូលឡើយ។យ៉ាងណាទាំងហ្វេនតាប៊ុយ និងអ្នកជជែកនៅ​លើ​បណ្ដាញ​សង្គមគឺភាគច្រើនសុទ្ធតែចង់ឲ្យតាមប៊ុយ និងភាគីជងរង​គ្រោះដោះ​ស្រាយ​គ្នា​បញ្ចប់នៅ​ក្រៅ​របង​​តុលាការ ព្រោះរឿងរ៉ាវបែបនេះគ្មានអ្នកណាចង់កើតឡើង​នោះទេ​។ប៉ុន្ដែ​តាមព័តមានថា​ម្ចាស់​រថយន្ដ​ខូចខាតលែងចង់បានលុយចំនួនជាង២ពាន់ដុល្លាររបស់តាប៊ុយ យកមកធ្វើ​ឡាន​ទៀតហើយគឺចង់ដោះស្រាយ​នៅតុលា​ការ ហើយលុយដែលឈ្នះក្ដីតាប៊ុយ នឹងយកទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា។

~

~

~

គូរបញ្ជាក់ថាកាលពីវេលារំលងអាទ្រាធឈានចូលថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១ VJ តាមប៊ុយ ក្នុងស្ថានភាពស្រវឹងបាន​បើក​រថ​យន្ដម៉ាក​​Range Rover ពាក់ស្លាកលេខភ្នំពេញ2Bk-8809 ទៅបុកគូថរថយន្ដម៉ាកPrius ពាក់ស្លាកលេខភ្នំពេញ2AH-7048 ដែលកំពុង​ឈប់​​​នៅស្ដុបBKC​បណ្ដាលឲ្យរថយន្ដជនរង​គ្រោះ​រងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតាប៊ុយ ព្យាយាម​បើក​រថយន្ដ​គេច​ហើយពេល​អ្នកសារព័តមានចុះទៅLive តាប៊ុយ ដែលកំពុងស្រវឹងនោះ ហាក់​ច្រង៉េងច្រង៉ាងដាក់​អ្នកកាសែត​ទៀត​ផង។ទស្ស​និកជនរងចាំមើលថាតើតាប៊ុយ នឹងមាន​ដំណោះស្រាយ​បែប​ណា​ប្រសិនបើម្ចាស់រថយន្ដប្រកាន់​ជំហនៅតែប្ដឹង​លោក​​ទៅតុលា​ការ​ហើយទាមទារសំណងជំងឺចិត្តរហូតដល់ទៅ១០ម៉ឺនដុល្លារនោះ?

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments