អ្នកណាក៏ធ្លាប់ឆ្លងកាត់ការលំបាកដែរ​តែទៅថ្ងៃមុខធ្វើយ៉ាងណាកុំឲ្យខ្លួនឯងនៅតែលំបាកបែបនេះទៀត

80

មានជីវិតមានទុក្ខ មានការលំបាក គិតច្រើនពិបាកចិត្ត ជួបបញ្ហា ការលំបាកក្រខ្សត់អ្នកណាក៏ធ្លាប់ឆ្លងកាត់រឿងទាំងនេះដែរ​​មានជីវិតមានទុក្ខជៀសមិនផុត។ យើងគ្រប់គ្នាម្នាក់ៗសុទ្ឋតែចង់រស់នៅសុខស្រួល​​ មានលុយចាយ មានបាយហូប មានសុខភាពសុខល្អ មានអ្វីៗដែលខ្លួនចង់បានតាមចិត្តប៉ងប្រាថ្នា។

ក៏ប៉ុន្តែសួរថាតើអ្នកទទួលបានរឿងទាំងអស់នោះហើយឬនៅ? ទោះបីជាយ៉ាងណក៏ដោយជីវិតយើងកន្លងមកបានហែលឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយ ទម្រាំតែយើងដើរមកដល់ទីនេះ ឈរជើងនៅទីនេះ ដូចនេះហើយយើងត្រូវតែខំឲ្យខ្លាំងជាងនេះទៀតកុំឲ្យជីវិតយើងខ្វះខាត់លំបាកតទៅទៀត។

យើងត្រូវតែហ៊ានធ្វើនឹងដើរលើផ្លូវតែយើងបានគិតថានឹងដើរ​ ដើរកុំខ្លាចដួល តែបើដួលហើយត្រូវរៀនក្រោកឡើងវិញបើយើងក្រហើយ លំបាកហើយ យើងមិនហា៊នធ្វើនេះធ្វើនោះទៀតយើងនៅតែក្ររហូត។