ព្រងើយ ជាបទថ្មីរបស់ នូ ឩសភា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង

156

តារាច្រៀងដែលទើបតែនឹងរះហើយបច្ចុប្បន្ននេះ នូ ឩសភា ក៏បានចូលរួមសម្តែងក្នុងរឿងភាគខ្លីរបស់​ស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងរឿងស្នេហ៍អ្នកជិតខាង ក៏កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។ ក្រៅពីមានសមត្ថភាពច្រៀងមានសម្លេងពិរោះនឹងក្រៅពីអាជីពជាអ្នកសម្តែង នូ ឩសភា ក៏ជាតារាម៉ូឌែលបង្ហាញម៉ូតផងដែរ ដែល ឩសភា មានរាងខ្ពស់ស្រឡះសម្បុរបែបខ្មៅស្រអែម។

ក្រោយពីលេចមុខក្នងខ្សែរឿង ស្នេហ៍អ្នកជិតខាង នូ ឩសភា កាន់តែមានទីផ្សារក្នុងការថតស្ពតពាណិជ្ជកម្ម នឹងមមាញឹកជាខ្លាំងក្នុងវិស័យសិល្បៈ ។ ដោយឡែករឿង ស្នេហ៍អ្នកជិតខាង​ដែល នូ ឩសភា​ បានសម្តែងក៏ទទួលបានការគាំទ្រខ្លាំងណាស់ដែល ពីមិត្តៗយុវវ័យ ដោយសាច់រឿងនោះនិយាយទាក់ទងនឹងរឿងស្នេហាយុវវ័យបច្ចុប្បន្នផងដែរ។

ចង់ដឹងយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!