ខ្លាំងបាត់! គូព្រេងឲ្យច្បាស់ត្រឡែត! គូស្វាមីភរិយាថ្មីមួយគូ កំពុងធ្វើឲ្យកក្រើកហ្វេសប៊ុក…..

151

(ហ្វេសប៊ុក)៖ គេថាស្នេហាមិនប្រកាន់វណ្ណៈពណ៍សម្បុរនឹងជាតិសាសន៍ឡើយ ហើយក៏មិនប្រកាន់វ័យឬអាយុអ្វីឡើយ។ ដោយឡែកថ្មីៗនេះ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “កូនខ្មែរ សៀមរាប ” បានបង្ហោះរូបភាព និស្ស័យគូស្នេហ៍ មួយគូដែលទើបតែរៀបការរួច ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសរសើរដល់ពួកគាត់យ៉ាងខ្លាំង។

«គូរព្រេងនិស្ស័យស្នេហាពិត ត្រូវបានជួបគ្នាក្នុងសិរីមង្គលអាពាហ៍ពិពាហ៍កូនក្រមុំដ៏ស្រស់ស្អាត ជូនពរដល់គូស្វាមីភរិយាថ្មីស្រលាញ់គ្នា មានសុភមង្គលក្នុងគ្រួសារ»៕ យ៉ាងណាមិញកន្លងមកយើងបានឃើញហើយថា​មានអ្នកយកគ្នាជាច្រើនដែលមានវ័យខុសគ្នាឆ្ងាយ​អ្នកខ្លះបានប្រពន្ឋស្អាត​តែប្តីអាក្រក់ អ្នកខ្លះបានប្តីចាស់តែខ្លួនឯងឡើងនៅក្មេង។

ក្នុងនោះដែរពាក្យចាស់ខ្មែរយើងតែងតែនិយាយតៗគ្នាថាគូរព្រេងមិនព្រាត់ បើគូររបស់យើងទោះទៅដល់ទីណា នៅទីណាឲ្យតែដល់គូរគឺជៀសមិនផុតនោះទេនឹងបានជួបគ្នាមិនខាន។ តែសម័យនេះមានមតិមួយចំនួននិយាយថា គូរព្រេងមិនព្រាត់តែបើចាស់ៗពង្រាត់ព្រាត់ដូចតែគ្នា។