ស្អប់ក្រចុះតែកុំស្អប់អ្នកក្រ! យកមេឃធ្វើដំបូល រស់នៅកំដរជីវិត

176

លើលោកនេះគ្មានអ្នកណាម្នាក់ចង់រស់នៅដោយការលំបាកវេទនានោះទេទេ គ្មានក៏នរណាម្នាក់ចូលចិត្តពាក្យថាក្រដែរ ម្នាក់ៗចង់គេចចេញពីភាពក្រណាស់ តែមានមនុស្សជាច្រើនលាន់នាក់លើពិភពលោកនេះកំពុងតែធ្លាក់ខ្លួនក្រតោកយ៉ាក់។ ជីវិតអ្នកខ្លះរស់នៅបានស្រួលហើយ​មានបាយហូប​​​ មានជម្រកស្នាក់នៅ សម្រាប់ជ្រកក្តៅ ជ្រកម្លប់ ជ្រកភ្លៀង​តែនៅពេលខ្លះពួកអ្នកទាំងអស់នោះពេលខ្លះគិតខ្លីសម្លាប់ខ្លួនឯងដោយសារតែរឿងតូចចិត្ត នឹងបញ្ហាមួយចំនួនទៀតក៏មាន។

ចុះទម្រាំតែពួកអ្នកទាំងនោះធ្លាក់ក្នុងសភាពដូចរូបពូម្នាក់នេះវិញមិនដឹងជាយ៉ាងណានោះទេ។ អ្នកខ្លះបានយកមេឃធ្វើជាដំបូល រស់នៅតែលតោលគ្មានទីពឹងអាស្រ័យ រស់មួយថ្ងៃៗបានយ៉ាងលំបាក់វេទនា ខ្វះអីពេលភ្លៀងម្តងៗអ្នកដែលគ្មានជម្រក សុំជ្រកក្រោមសំយ៉ាបផ្ទះគេ អង្គុយញ័រញ៉ាក់ដូចកូនកណ្តុរ។ ការស្លៀកពាក់វិញមានតែមួយចង្កេះស្អេះនឹងខ្លួន ពេលខ្លះមិនមានអ្វីហូបទៀតក៏សឹងមាន។

ទាំងគេទាំងយើងគ្មាននរណាម្នាក់ចង់រស់នៅក្នុងសភាពក្រីក្របែបនេះទេ យើងម្នាក់ៗអាចស្អប់ភាពក្របាន តែសូមកុំស្អប់អ្នកក្រអី យើងរស់នៅក្នុងសង្គមតែមួយ លើផែនដីតែមួយ បើអាចជួយគ្នាបានក៏ជួយទៅ ព្រោះជីវិតយើងជីវិតគេសុទ្ឋតែចង់រស់នៅ ដូចគ្នា។ ម៉្យាងវិញទៀតជីវិតយើងម្នាក់ៗចុងក្រោយគឺសូន្យយកអ្វីទៅវិញមិនបាននោះទេ អញ្ចឹងជួយទៅតាមអ្វីដែលអាចជួយបានទៅ។

សរុបមកវិញ រូបរបស់ពូម្នាក់នេះគាត់គ្មានផ្ទះ គ្មានដំបូល គ្មានជញ្ជាំង គ្មានអាហារហូបគ្រប់គ្រាន់ តែគាត់ខំរស់ ចុះខ្ញុំនិងអ្នកទាំងអស់គ្នាវិញ​​ ដែលតែងតែគិតថា ខ្លួនលំបាក សួរថាមួយណាលំបាកជាង អង្គុយក្រោមដំណក់ភ្លៀង អោបក្បាលជង្គុង ហូបនំប៉ាវមួយដុំ ទាំងខ្លួនចាស់ជរា ញ័រដូចកូនសត្វបែបនេះ ៕