អន្ទឹត កក្កដា យកប្រាក់ចំនេញពីការ Live លក់អាវ ជួយអ្នកក្រ

0
32

(ភ្នំពេញ)៖​ កន្លងមកប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ លោក សោភណ្ឌ កក្កដា ដែលកន្លងមកមានទាំងអ្នកចូលចិត្ត នឹងអ្នកមិនចូលចិត្តជាពិសេសកន្លងមកកាលនៅជាសង្ឃក៏ទទួលរងការរិះគន់ផងដែរ ដូចជាសកម្មភាពឈរអាំងសាច់ជាដើម។ តែការឈរអាំងសាច់នោះ លោក សោភណ្ឌ កក្កដា ក៏ធ្លាប់បានបកស្រាយហើយដែរថានោះជាការអាំងសាច់ឲ្យក្មេងៗកុមារនៅមណ្ឌលកុមារកំព្រាតែប៉ុណ្ណោះ។

ដូចដែលយើងបានដឹងហើយថាពេលនេះ លោក សោភណ្ឌ កក្កដា បានចាកសិក្ខាបទហើយដោយសារតែកំហុសមួយចំនួន បូករួមនឹងការរិះគន់ពីអ្នកលេងហ្វេសប៊ុក សោភណ្ឌ កក្កដា ក៏សម្រេចចិត្តចាកសិក្ខាបទតែម្តង។

ដោយឡែកយើងឃើញហើយថាបុគ្គលរូបនេះតែងតែដើរជួយអ្នកក្រខ្សត់ អ្នកក្រីក្រមានដូចជាចែកជាបាយម្ហូប នឹងលុយមួយចំនួនទៅកាន់អ្នកដែលកំពុងជួបទុក្ខ។ យ៉ាងណាមិញទោះបីជាពេលនេះមិនមែននៅជាសង្ឃក៏ពិតមែន តែយើងសង្កេតឃើញថា កក្កដា នៅតែបន្តធ្វើអំពើនឹងជួយអ្នកអត់ ខ្វះខាត់ជាដើម។

ក្នុងនោះដែរបើតាមប្រភពព៍ត៌មានច្បាស់ការបានឲ្យដឹងថាលុយដែលបានពីការឡាយលក់ឥវ់ាន់ ឬសម្លៀកបំពាក់លើហ្វេសប៊ុកហើយលុយដែលចំណេញ កក្កដា បានយកមកចែកជូនអ្នកដែលជួបវិបតិ្ត មានជីវភាពខ្វះខាតជាដើម។ ទោះបីជាមានអ្នកលេងហ្វេសប៊ុកមួយចំនួនមិនចូលចិត្តនឹងរិះគន់យ៉ាងណាក៏ដោយតែ កក្កដា មិនសូវជាឈឺក្បាលប៉ុន្មាននោះទេ គេនៅតែបន្តសកម្មភាពមនុស្សធម៌តាមដែលខ្លួនអាចធ្វើទៅបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here